ប្រជាពលរដ្ឋមិនត្រូវបោះចោលតាមដងផ្លូវ តាមប្រឡាយដូចពីមុនទៀតឡើយ ប្រសិនបើមានទៀតភ្នាក់ងារសំរាមនិងផាកពិន័យ មិនលើកលែងនោះទេ

0
1601

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំលេខ 025 21 ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិទាំង៤ភូមិ និងជំនួយការសង្កាត់សំរោង នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ លោកភោគ សុឃឿន អនុប្រធានការិយាល័យសារធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយថ្ងៃនេះប្រធានភូមិទាំងអស់ត្រូវរកទីតាំងកន្លែងណាមួយសម្រាប់យកសម្រាមទៅគរ ហើយត្រូវផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ទោះនៅដីតូច ឬដីធំក៍ដោយត្រូវចូលរួមទាំងអស់គ្នា មិនត្រូវទុកដាក់សំរាម បោះចោលតាមដងផ្លូវ តាមប្រឡាយដូចពីមុនទៀតឡើយ ប្រសិនបើមានទៀតភ្នាក់ងារសំរាមនិងផាកពិន័យ មិនលើកលែងនោះទេ។

លោកបន្តថា នៅសង្កាត់សំរោងឡានសំរាមមកយករៀងរាល់ថ្ងៃគូរ គឺប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង៦ ដល់ម៉ោង៨ព្រឹក បន្ទាប់មករថយន្តដឹកសំរាមនិងមកយករហូតដល់ម៉ោង១៧ល្ងាច ក្នុងនោះផងដែរអ្នកបញ្ចេញសំរាមត្រូវញែកសំរាមជាពីរប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ហើយបើលើសកាលកំណត់នេះហើយប្រជាពលរដ្ឋទាំងអស់មិនត្រូវបញ្ចេញសំរាមនោះទេ ហើយក៍មិនត្រូវចោលកន្លែងផ្សេង និងដុតចោលដូចមុនទៀតឡើយ បើមិនដូច្នោះទេភ្នាក់ងារសំរាមនិងធ្វើការផាកពិន័យដល់បងប្អូនហើយ។

លោកបញ្ជាក់ថា ប្រធានភូមិទាំង៤ភូមិក្នុងសង្កាត់សំរោង ត្រូវផ្សព្វផ្សាយពីការផាកពិន័យឲ្យប្រជាពលរដ្ឋបានដឹងឲ្យបានគ្រប់ៗគ្នា បើក្នុងករណីមិនអនុវត្តតាម ភ្នាក់ងារសំរាមនិងធ្វើការផាកពិន័យទៅតាមច្បាប់។ លោកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងចូលរួមចំណែកក្នុងការពង្រីកវប្បធម៍ចូលរួម ក៍ដូចជារក្សាអនាម័យ បរិស្ឋាន សោភ័ណភាពក្នុងរាជធានីភ្នំពេញ ក៍ដូចជាសង្កាត់ពន្សាំងរបស់យើងទាំងមូលឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត៕

Facebook Comments
Loading...