បរទេស ៖ យោងតាមសារព័ត៌មាន Daily Star ប្រភពផ្ទៃក្នុងបានបង្ហើបថា អ្នកគាំទ្របាល់ទាត់ដែលចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) នៅប្រទេសកាតា ក្នុងខែវិច្ឆិកាឆ្នាំនេះ នឹងបានស្គាល់កាន់តែច្បាស់ជាមួយច្បាប់ដ៏តឹងរឹងរបស់ប្រទេសអារ៉ាប់ ដោយសារតែការរួមភេទ ដែលគេចាត់ទុកថា “ខុសច្បាប់” ត្រូវបានហាមឃាត់ សូម្បីតែការឱបថើបជាសាធារណៈ ក៏មិនត្រូវបានអនុញ្ញាតដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថា គ្មានការរួមភេទសម្រាប់អ្នកនៅលីវក្នុងការប្រកួតបាល់ទាត់ពិភពលោក៖ ការរួមភេទមុនពេលរៀបការ គឺខុសច្បាប់រួចទៅហើយនៅក្នុងប្រទេសដែលមានប្រជាជនម៉ូស្លីម ដោយមិនគិតពីអ្នកជានរណាឡើយ។ ប្រភពបានលាតត្រដាងថា អ្នកចូលរួមក្នុងការប្រកួត World Cup នឹងមិនត្រូវបានគេលើកលែងនោះទេ។ «ការរួមភេទអាចធ្វើទៅបាន លុះត្រាតែជាប្តីប្រពន្ធ។ ហើយប្រាកដណាស់ នឹងមិនមានការអនុញ្ញាតឱ្យរួមភេទទាំងមិនទាន់រៀបការក្នុងព្រឹត្តិការណ៍នេះឡើយ»។
ប្រភពដែលជាមន្ត្រីប៉ូលីសបានបន្ថែមថា អ្នកល្មើសច្បាប់នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ហើយបន្ថែមថា សូម្បីតែការឱបថើបជាសាធារណៈ ក៏មិនត្រូវបានអនុញ្ញាតដែរ។ «កាតាជាប្រទេសអភិរក្សនិយម ហើយការបង្ហាញក្តីស្រលាញ់ជាសាធារណៈត្រូវបានបិទបាំង។ ខណៈដែលវប្បធម៌នៃការផឹកស្រាបន្ទាប់ពីការប្រកួតមួយ ដែលអ្នកគាំទ្របាល់ទាត់ស្រឡាញ់ខ្លាំង ក៏ត្រូវបានហាមឃាត់ផងដែរ។ ពិតជានឹងមិនមានការជប់លៀងអ្វីទាំងអស់។ មនុស្សគ្រប់រូបត្រូវរក្សាការប្រុងប្រយ័ត្នសកម្មភាពរបស់ពួកគេ លុះត្រាតែពួកគេចង់ប្រថុយជាប់ពន្ធធនាគារ។ ជាការហាមប្រាមការរួមភេទនៅក្នុងការប្រកួត World Cup ឆ្នាំនេះជាលើកដំបូង។» ប្រភពដដែលបានបង្ហាញអ្នកគាំទ្រត្រូវតែត្រៀមខ្លួន។ ការស្រលាញ់ភេទផ្ទុយគ្នា (LGBTQIA+) ក៏ត្រូវបានព្រមានមិនឱ្យធ្វើសកម្មភាពផ្លូវភេទដែរ ទោះរៀបការហើយ ឬក៏អត់។លើសពីនេះ កាសែត Mirror រាយការណ៍ថា (ទង់ឥន្ទធនូ) ដែលបញ្ជាក់ពីការស្រលាញ់ភេទដូចគ្នា ក៏ត្រូវបានហាមឃាត់ នេះបើយោងតាមឧត្តមសេនីយ៍ Abdulaziz Abdullah Al Ansari ដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរបស់ប្រទេសកាតា។ «ប្រសិនបើគាត់ (អ្នកគាំទ្រ) លើកទង់ឥន្ទធនូ ហើយខ្ញុំយកវាពីគាត់ វាមិនមែនដោយសារខ្ញុំពិតជាចង់យកវា ដើម្បីប្រមាថគាត់ទេ ប៉ុន្តែដើម្បីការពារគាត់។ ព្រោះបើវាមិនមែនជារូបខ្ញុំ អ្នកផ្សេងនៅជុំវិញគាត់អាចនឹងវាយប្រហារ (គាត់)។ ខ្ញុំមិនអាចធានានូវអាកប្បកិរិយារបស់មនុស្សទាំងមូលបានទេ។ ហើយខ្ញុំនឹងប្រាប់គាត់»។
FIFA World Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី ២១ ខែខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា៕