ទីតាំងចាក់បាល់អនឡាញ និងជល់មាន់អនឡាញ មួយកន្លែងកំពុងបើកដំណើរការ យ៉ាងមានសុវត្ថិភាព ផ្សារនាគមាស

0
871

ភ្នំពេញ ៖ ទីតាំងចាក់បាល់អនឡាញ និង ជល់មាន់អនឡាញ មួយកន្លែងកំពុងបើកដំណើរការ យ៉ាងមានសុវត្ថិភាព នៅតាមបណ្តោយផ្លូវលេខ២៣១ ចំណុចផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅមិនទាន់ ឃើញអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធចុះបង្រ្កាប នៅឡើយទេ។

ដោយសារតែ ទីតាំង ល្បែង ស៊ីសង មួយនេះ អាចបើកដំណើរការ យ៉ាងរលូន និង មានសុវត្ថិភាព បែបនេះ បានធ្វើឲ្យ ប្រជាពលរដ្ឋ មួយចំនួន ដែល មានទីលំនៅ ក្បែរទីតាំង ឬ ក្នុងសង្កាត់ ផ្សារដើមគរ មានការមិនពេញ ចិត្ត និង កំពុង មានការព្រួយបារម្ភ យ៉ាងខ្លាំង ពីសន្តិសុខ សុវត្ថិភាព និង ទ្រព្យសម្បត្តិ របស់ពួកគាត់ ផងដែរ។ ពួកគាត់ បន្តថា ព្រោះ នាពេល កន្លងទៅ តែងតែ សង្កេត ឃើញថា មានបងប្អូន ពលរដ្ឋ ខ្លះ ត្រូវ បានបាត់ បង់ ទ្រព្យ សម្បត្តិ ដោយសារ ចោរ លួច និង ឆក់ ជា បន្តបន្ទាប់ ផងដែរ។

ប្រភពដដែលបន្តថា ទីតាំងល្បែងស៊ីសង មួយនេះ អាចបើក ទទួល ភ្ញៀវ ឲ្យ ចេញ-ចូល ទៅចាក់ ភ្នាល់លុយ យ៉ាងអនាធិបតេយ្យ ដែលកំពុង តែផ្គើន ជាមួយ គោលនយោបាយ ទាំង ៩ចំណុច ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព របស់ ក្រសួង មហាផ្ទៃ និង រាជរដ្ឋាភិបាល កម្ពុជា។ តាមការជាក់ស្ដែង បន្ទាប់ពីអង្គភាព យើង បានទទួល ព័ត៌មាន នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារ យើង បានចុះទៅ ទីតាំង ល្បែង ខាងលើ ហើយ បាន សង្កេត ឃើញថា មានមនុស្ស យ៉ាងច្រើន កកកុញ កំពុង អង្គុយ ស្រែកហ៊ោកញ្ចៀវ និង ភ្នាល់ ដាក់លុយ ជាមួយ ល្បែង ជល់មាន់ និង អ្នកមួយ ចំនួន ទៀត បានចូល ទៅចាក់ បាល់ យ៉ាង មានសុវត្តិភាព ពិតប្រាកដ។ ទើបសារព័ត៌មាន យើង បានផ្តិត យករូប ភាព ដើម្បី ទុកធ្វើការ ចុះផ្សាយ គោលបំណង ជាសារជម្រាប ជូន អាជ្ញាធរ មានសមត្ថកិច្ច ក្នុង សង្កាត់ ផ្សារដើមគរ និងខណ្ឌទួលគោក ឲ្យដឹង ដើម្បី ចុះទៅទប់ស្កាត់ ឬ បង្រ្កាប ទីតាំង ល្បែងស៊ីសង មួយនេះ ឲ្យបានទាន់ ពេលវេលា។ ម្យ៉ាងវិញទៀត ដើម្បី អនុវត្តន៍ ឲ្យស្រប តាមគោលនយោបាយ ទាំង៩ ចំណុច ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព ដែល ក្រសួង មហាផ្ទៃ ដាក់ជូន មន្ត្រី ក្រោមឱវាទ យកទៅអនុវត្តន៍ រក្សាសន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ និង ប្រទេសជាតិ។ ដូច្នេះ មហាជន សង្ឃឹមថា បន្ទាប់ពីសារព័ត៌មាន យើង ធ្វើការចុះផ្សាយ លោក មេប៉ុស្តិ៍ ផ្សារដើមគរ និង លោក សុខ ហេង អធិការខណ្ឌ ទួលគោក ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈ អភិបាល រាជធានី ភ្នំពេញ និង ចាត់ កម្លាំង ក្រោមឱវាទ ចុះទៅបង្រ្កាប ទីតាំង ល្បែងស៊ីសង ប្រភេទ មាន់ជល់ អនឡាញ និង ចាក់បាល់ ដូចខាងលើឆាប់ៗនេះ៕ សហការី

Facebook Comments
Loading...