ដឹងមូលហេតុពិតហើយករណីសិស្សស្រីអាយុ១២ និង១៣ឆ្នាំលង់ទឹក ចំណុចរណ្ដៅបូមខ្សាច់ស្ទឹងអង្គរជំទឺត ស្លា..ប់ ដោយសារតែរឿងនេះ

0
504

ពោធិ៍សាត់ ៖ តាមការស្រាវជ្រាវនិងសាកសួរ របស់សមត្ថកិច្ចបានឲ្យដឹងថា ករណី សិស្សស្រីក្មេងៗអាយុទើប១២ឆ្នាំម្នាក់ និង១៣ឆ្នាំម្នាក់ បានលង់ទឹកស្លា..ប់យ៉ាងអាណោចអាធចំណុចរណ្ដៅបូមខ្សាច់ស្ទឹងអង្គរជំទឺត ក្នុងភូមិថ្មីឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពី វេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ កន្លងមកនេះ មូលហេតុ គឺក្មេងស្រីរងគ្រោះទាំងពីនាក់ នឹងមិត្តភក្ត្រ័៦នាក់ទៀតបាន នាំគ្នាទៅកាប់ប្ញស្សីយកទៅធ្វើសួនដាំបន្លែ ដើម្បីឲ្យលោកគ្រូដាក់ពិន្ទុ។

លោកយិន ឈុនហាក់ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលត្នោតជុំបានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះទី១-ឈ្មោះ ឆេងគឹមឌី អាយុ១៣ឆ្នាំ និងទី២-ឈ្មោះ ជា ពល្លីកា អាយុ១២ឆ្នាំ ទាំងពីរនាក់ជាសិស្សសាលាបឋមសិក្សាបឹងវាល និងរស់នៅក្នុងភូមិជាមួយគ្នាក្នុងភូមិកើតហេតុខាងលើ។ លោកបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ រួមនឹងសិស្សសាលា៦នាក់ផ្សេងទៀត បាននាំគ្នាទៅកាប់ដើមឬស្សីដើម្បីយកទៅធ្វើសួនដាំបន្លែក្នុងសាលា និងបានដាក់ពិន្ទុតាមការស្នើសុំរបស់គ្រូក្នុងម្នាក់មួយដើម។ លោកថា បន្ទាប់ពីកាប់ឫស្សីបានមួយដើមក្មេងស្រីរងគ្រោះទាំងពីរនាក់ បាននាំគ្នាចុះលេងទឹកត្រង់កន្លែងទឹកជ្រៅ ដោយមិនចេះហែលផងនោះ ក៏ត្រូវលង់ស្លា..ប់តែម្ដង។ ចំណែកគ្នា៦នាក់ផ្សេងទៀត បានរត់ឡើងច្រាំងស្រែកអោយគេជួយដែរ ប៉ុន្តែអ្វីៗហួសពេលបាត់ហើយបានត្រឹមចុះស្រង់សាកសពតែប៉ុណ្ណោះ។ លោកបានឲ្យដឹងផងដែរថា បន្ទាប់ពីគ្រូពេទ្យនិងនគរបាលជំនាញដល់កន្លែងកើតហេតុពិនិត្យស.ពក្មេងស្រីពិតពីរនាក់យ៉ាងល្អិតល្អន់រួចមកសន្និដ្ឋានថា ក្មេងស្រីរងគ្រោះទាំងពីរនាក់ពិតជាបានស្លា..ប់ដោយលង់ទឹកពិតប្រាកដមិនមានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មឡើយ ។សាក សព ត្រូវបាន មន្រ្តីសហការធ្វើកំណត់ប្រគល់ជូនឪពុកម្ដាយ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ជុំវិញបញ្ហា ខាងលើនេះដែរ ក្រៅពី សំរែកទួញសោករបស់ឪពុកម្ដាយ ជាពិសេសអ្នកភូមិផ្ទាល់តែម្ដង ស្នើសុំស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ មេតាចុះស្រាវជ្រាវជាបន្ទាន់លើករណីឈ្មួញបូបខ្សាច់ លក់ខ្សាច់ យីហោ(ម៉ុក សុខគាំ)ព្រោះបានបូមខ្សាច់ រំលោភផ្លូវឆ្លងស្ទឹង និងរំលោភដាក់អាចម៍ដី និងដីខ្សាច់លើផ្លូវថែមទៀត ធ្វើឲ្យប្រជាពលរដ្ឋ ពិបាកក្នុងការដើរទៅមក ម្យ៉ាងវិញទៀតគេពុំដឹងថាការដ្ឋានបូបខ្សាច់នេះ មានច្បាប់ឬក្មានច្បាប់នោះទេ សូមឲ្យមន្ត្រីជំនាញ ជួយចុះពិនិត្យ និងណែនាំក្រុមហ៊ុនផង កុំគិតតែផលប្រយោជខ្លួនឯង បង្កការលំបាក់ដល់អ្នកភូមិ៕

Facebook Comments
Loading...