ចឹងតើបានគេដេញចេញពីផ្ទះជនសង្ស័យម្នាក់ លែ.ងលះអស់ជាង១ឆ្នាំហើយ នៅតែចិញ្ចឹមចិត្តគុំ..កួ..ន (ព្រោះតែខឹ.ងបណ្តា.ញចេញពីផ្ទះ)យកសាំ..ងទៅស្រោច ដុ.តផ្ទះ ប៉.ង សម្លា..ប់ប្រ..ពន្ធ និងឪពុក ម្តាយក្មេក ទៀត

0
5284

បន្ទាយមានជ័យ បុរសម្នាក់ លែងលះជាមួយ ប្រពន្ធអស់រយះពេលជាង១ឆ្នាំហើយ តែនៅចិញ្ចឹមចិត្តគុំកួន រហូតដល់យកសាំង៣ដបទឹកសុទ្ធ ចាក់ស្រោចបង្កាត់ភ្លើងដុតផ្ទះ ប៉ុនប៉ងដុតសម្លា..ប់ប្រពន្ធ និងឪពុក ម្តាយក្មេក (ព្រោះតែខឹងបណ្តាញចេញពីផ្ទះ)  ប៉ុន្តែមិនបានសម្រេចដោយសារ អ្នកភូមិ បានជួយទាន់ ហើយសង្គ្រោះ អតីតប្រពន្ធ និងអតីតឪពុកម្តាយក្មេក ចេញផុតពីគ្រោះព្យាបាទនោះ។

ករណីនេះ បានកើតឡើង នៅវេលាម៉ោង៧យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលស្រុកថ្មពួក បានប្រាប់ឲ្យដឹងថាៈ ជនសង្ស័យ មានឈ្មោះ រីក ទូរី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះ ជួប លាភ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីដដែល បានបញ្ជាក់ថាៈ បុរសនេះ មានគំនុំ ដោយនៅចិញ្ចឹមចិត្ត ប៉ុនប៉ងថានឹងសម្លា..ប់ អតីតឪពុក ម្តាយក្មេក និងអតីតប្រពន្ធ ព្រោះគិតថា បើខ្លួនលែងបាន នៅក្នុងគ្រួសារនេះ ហើយ គ្រួសារនេះ ក៏មិនត្រូវបានទៅអ្នកណាដែរ។ ហេតុនេះ ពេលកើតហេតុ យប់ស្ងាត់នោះ យាយ និងតា និងកូន នៃគ្រួសារ បានស្ថិតនៅក្នុងផ្ទះ។ ពេលនោះ ជនសង្ស័យ បានយកសាំងចំនួន៣ដបទឹកសុទ្ធ និងចន្លុះ១ដើម ដែកកេះចំនួន១ ទៅចាក់បង្កាត់ដុតបន្ទះក្ដារ ឈើមូល១កំណាត់ ប្រវែងកន្លះម៉ែត្រ ហើយបានយក ទៅរុញដុតផ្ទះ។ ពេលនោះ យាយ តា ឃើញបានចេញមកប្រតាយប្រតប់ យ៉ាងខ្លាំង ជាមួយជនសង្ស័យ ប៉ុន្តែដោយកម្លាំងខ្សោយ យាយ តា (អតីតឪពុកម្ដាយក្មេក) នាំគ្នារត់ចូលទៅបន្ទប់ ក្នុងផ្ទះបិទទ្វារ។ ឯជនបង្ករលោតធាក់ទ្វារ និងជញ្ជាំងផ្ទះ ហើយបានយកសាំង ចំនួនមួយដប ទឹកសុទ្ធ ចាក់ស្រោច ទៅលើជញ្ជាំងផ្ទះ និងស្រែកគំរាមថា នឹងដុតសម្លា..ប់ទាំងអស់។ ប៉ុន្តែមិនបាន សំរេច ដោយសារកូន និងអ្នកជិតខាង ទៅជួយឃាត់ទាន់ និងចាប់ឃាត់ បានជនសង្ស័យ ប្រគល់ទៅឲ្យសមត្ថកិច្ច។

យោងតាម ឆ្លើយសារភាព របស់ជនសង្ស័យអះអាង ថាៈ ខ្លួនក៏រងគ្រោះដែរ ដោយសារគ្រួសារនេះ បង្ខំអោយចាកចេញ ហើយខ្លួនមិនអត់ទ្រាំថា ត្រូវតែសងសឹកមិនបាន ទើបបញ្ចេញកំហឹងបែបនេះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាន កម្លាំងនគរបាលស្រុកថ្មពួក បានចាប់បញ្ជូនទៅការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី រួចរាល់ហើយ៕

Facebook Comments
Loading...