ប្រុសសង្ហា២រូបបានធ្វើឲ្យfanចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបង្ហាញមុខជាផ្លូវការក្នុងកម្មវិធី Mister Supranational Cambodia 2022

0
3430

ភ្នំពេញ ៖ ប្រុសស្អាត២ រូប បានឆក់ចិត្ត អ្នកតាមដាន ទាំងស្រី និងប្រុស នាំគ្នាត្របាញ់មើល ហ្សូមចុះឡើង ហើយសុទ្ឋតែបែងចែកមិនដាច់ថា ម្នាក់ណាលើកពាន។ ពួកគេទាំង២កំពុងស្ថិតនៅលើ ការតាមដាន ខ្លាំង ហើយក៍ផ្ទុះការ គាំទ្រពីហ្វេនៗរៀងៗខ្លួន ធ្វើអោយ ប្រុសក្មេង២រូបនេះ សប្បាយចិត្ត ក្លាយជាផ្ទាំងស៊ីបការឃ្លាំមើល។

កម្មវិធីប្រកួតដ៏ធំបំផុតនៃពិភពលោកកម្មវិធីប្រកួតបុរសឯកកម្ពុជាលំដាប់អន្តរជាតិ.សូមចូលរួមធ្វើការបោះឆ្នោតដើម្បីឲ្យបេក្ខជនមានឱកាសចូលទៅដល់ Top 50 ដោយស្វ័យប្រវត្តិ។Like : 1ពិន្ទុShare : 3 ពិន្ទុបេក្ខជនដាក់ពាក្យប្រកួតកម្មវិធីMister Supranational Cambodia 2022នៅក្នុងវគ្គ 100 នាក់ នឹងត្រូវឆ្លងកាត់ការសម្ភាសន៍ដើម្បីមានឱកាសឆ្លងទៅវគ្គ Top 50 បន្តទៀត។

យូ ថនវណ្ណះ មុខរបរបច្ចុប្បន្ន: តារាបង្ហាញម៉ូត តារាសម្តែង និងអ្នកបម្រើការលើយន្តហោះទីកន្លែងកំណើត ខេត្តសៀមរាប។ ទីកន្លែងបច្ចប្បន្ន សង្កាត់ទឹកល្អក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ Mister Supranational ព្រះវិហារ 2022 អាយុ២៧ឆ្នាំ កម្ពស់ 187cm មានអាជីពជា បហុនិកា(អ្នកបម្រើការលើយន្តហោះ Cabin crew)ភាសា: អង់គ្លេស ចិន ថៃ។

ឡៅ បញ្ញា ជាបេក្ខភាព Mister Supranational កំពង់ធំ 2022 អាយុ28ឆ្នាំ កម្ពស់185cm មានអាជីពជា គ្រូបង្វឹកកីឡា តារាសម្តែងនិងបង្ហាញម៉ូដភាសា: អង់គ្លេស។ គេជាទីចាប់អារម្មណ៍ ក្រោយអតីតម្ចាស់ជើងឯកលំដាប់រងទី១ នៃវេទិការប្រកួតបុរសឯកលំដាប់ពិភពលោក Miss & Mister Asia International កាលឆ្នាំ២០១៩ របស់កម្ពុជាគឺលោក ឡៅ បញ្ញា ។ ទើបបានប្រកាសខ្លួនត្រលប់ចូលរួមប្រកួតកម្មវិធីក្នុងស្រុកម្ដងទៀត Mister Supranational Cambodia ឆ្នាំ២០២២។ ដើម្បីមានឪកាសតំណាងជាតិអោយកម្ពុជាជាលើកទី២ នៃវេទិការប្រកួតបុរសឯកដែលកំពុងទទួលបានភាពល្បីល្បាយនៅលើពិភពលោក « Mister Supranational »។ បានធ្វើអោយនារីៗ និង ស្រ្តី ជាច្រើនកំពុងលេបទឹកមាត់មុនថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រមកដល់៕

Facebook Comments
Loading...