ល្បែងស៊ីសងបើកលេងតាមប្រពន្ធ័អនឡាញខុសច្បាប់ នៅទីតាំងផ្លូវលេខ៤៧ កែងផ្លូវ៨៨ ក្នុងសង្កាត់វត្តភ្នំ បើកដំណើរបានដោយរលូនមិនមានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានចុះបង្ក្រាប

0
609

ភ្នំពេញ ៖ ល្បែងស៊ីសងបើកលេង(ភ្នាល់បាល់ បៀរការ៉ាត់ )តាមប្រពន្ធ័អនឡាញខុសច្បាប់ នៅទីតាំងតាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវ៨៨ ដែលស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកដំណើរបានដោយរលូនគ្មានឃើញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានណាមានវិធានការចុះបង្ក្រាបនោះឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភ និងភ័យខ្លាចជាខ្លាំង។

ប្រជាពលរដ្ឋជាច្រើនកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ទីណាមានបើកល្បែងស៊ីសងក្នុងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់. និងគោសផ្ទះ ប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងស៊ីសងជាដើមចោមនៃបង្កើតបទល្មើស!ពោល៖អ្នកចូលទៅលេងសំបូរទៅដោយអ្នកញៀនថ្នាំញៀន!!។

ប្រជាពលរដ្ឋលើកឡើងថា៖លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ គួរតែចាត់មន្ត្រីជំនាញមានវិធានការចុះបង្ក្រាបទីតាំង បនល្បែងខាងលើ មិនគួរណានៅតែបណ្តែត បណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយគ្មានវិធានការទប់ស្កាត់បន្តិចសោះឡើយ!។

ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យនិងរិះគន់ទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈ!!!គួរគប្បីមានវិធានការចុះបង្ក្រាបផង។

ប្រជាពលរដ្ឋជាច្រើនតែងកោតសសើរដល់៖លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ តែងតែគិតគូររាល់បញ្ហាមូលដា្ឋនតែងតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខណ្ឌចុះស៊ើបនិងពិនិត្យធ្វើការបង្ក្រាបរាល់ល្បែងស៊ីសងឡាំងឡាយណាល្មើសច្បាប់។

ប្រពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ ដើម្បីភូមិ ឃុំមានសុវត្ថិភាព និងចូលរួមទប់ស្កាត់ការរីករាលដាលពីជំងឺ កូវីដ19 ដែលតាបំបែកខ្លួននិង(អូមេក្រុង)៕

ទាក់ទងនិងករណីនេះក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ។

Facebook Comments
Loading...