តារាចម្រៀងថ្មីថ្មោងសេង នរិន្ទសូរ្យ ចេញចម្រៀង១បទភ្លាម នឹកឃើញដួងព្រលឹងអ្នកម្តាយមុនគេ

0
7450

ភ្នំពេញ៖តារាចម្រៀង សំឡេង ធ្ងន់ សេង នរិន្ទសូរ្យ បានតស៊ូ នៅក្នុងផលិតកម្មរហូត បានចេញបទចម្រៀង ថ្មីរបស់ខ្លួន តាមបំណងចង់បាន។ សេង នរិន្ទសូរ្យ បានអររំភើបហើយ ចម្រៀងថ្មីដែលទើបចេញ នៅក្នុងផលិតកម្ម សាន់ដេរ ខ្លួនបែរជាក្តុកក្តួលព្រោះ ថា កាលម្តាយនៅរស់រាន មានជីវិតខ្លួនចង់អោយ ម្តាយដឹងថា កូនប្រុសមានបទម្រៀង បង្ហាញមហាជនដូចគេដែរ។

បទចម្រៀង ទេសចរណ៍អភ័ព្ទ ជាបទបែបកម្សត់ ដឹកនាំសម្តែងដោយ លោកគីម ផល្លីន និពន្ឋ បទភ្លេងដោយ ថន សុវណ្ណសក្តិ។ បទនេះត្រូវ ម្ចាស់បទ សេង នរិន្ទសូរ្យ មាន អាេម្មណ៍ ថា ដូចកក់ក្តៅ និងយល់ថា ពេលនេះ ដួងវិញ្ញាក្ខន្ឋ អ្នកម្តាយប្រហែល ជារីករាយក្នុងឋានខាងមុខ ព្រោះថា ចង់អោយកូន ស្រឡាញ់សិល្បៈ មានមុខផ្នែកច្រៀង លើផលិតកម្ម។ បែបនេះហើយទើប ធ្វើអោយ តារាប្រុសរូបនេះ មានអារម្មណ៍រំញោច គិតដល់ដួងព្រលឹងអ្នកមានគុណបំផុត។ លោកថែមទាំងឧទ្ទិសបទនេះ ដល់ម្តាយដែលចែកឋានទៅ បានស្តាប់កម្សាន្ត។

តារាប្រុសដែល មានមុខមាត់ស្រស់សង្ហា រូបនេះ ក៍ពុះពារ នៅក្នុងអាជីពចម្រៀង មិនតិចដែរ លោកស៊ូដើរលើវិថីមួយនេះ ព្រោះស្រឡាញ់។ លើសពីនេះក៍សង្ឃឹមថា ពេលណាមួយ លោក បានលេចធ្លោ ដូចបណ្តា រៀមច្បងមុនជាមិនខាន។ នរិន្ទសូរ្យ បានបញ្ជាក់ថា ខ្លួនមិនបោះបង់មហិច្ឆិតា ធ្វើជាតារាមួយនេះទេ ទោះត្រូវប្រឈមបែបណា ដើម្បីចង់បានកិត្តិយស មកអោយគ្រួសារ សាច់ញាតិ អ្នកភូមិ បានមើលឃើញពីភាពប្រឹងប្រែងរបស់ខ្លួន៕

Facebook Comments
Loading...