យុត្ថារ៉ា ឆានី បញ្ជាក់ច្បាស់ៗមូលហេតុដែលបង្ខំនចិត្តដកខ្លួនកាន់តែឆ្ងាយពីសិល្ប:ព្រោះតែហេតុផលមួយនេះ

0
3311

ភ្នំពេញ ៖ តារាសម្តែងលោកយុត្ថារ៉ា ឆានី គេសង្កេត ឃើញថាអំឡុងពេលមួយរយ:ប៉ុន្មានឆ្នាំចុងក្រោយ នេះលោកហាក់ដូចជាស្ងប់ស្ងាត់និងឃ្លាតឆ្ងាយពីសិល្ប:ស្ទើរតែទាំងស្រុកទើបកន្លងមកមានអ្នកគាំទ្រមួយចំនួនតែងសួរនាំចង់ដឹងអំពីរឿងរ៉ាវជាបន្តបន្ទាប់ពីតារាជើងចាស់រូបនេះ។

ដោយសារហេតុផលខាងលើនេះបានធ្វើឲ្យលោក យុត្ថារ៉ា ឆានី សម្រេចចិត្តទម្លាយប្រាប់ច្បាស់ៗអំពីមូលហេតុដែលលោកនាំឲ្យកាន់តែឃ្លាតឆ្ងាយសិល្ប:។ យោងតាមសម្តីលោក យុត្ថារ៉ា ឆានី បានបញ្ជាក់ថាកើតមកក្លាយជាបុគ្គលសាធារណៈពិតជាគ្មានសេរីភាពសោះហើយរងនូវគំនាបផ្លូវចិត្ត។លោកអ្នកដឹងទេថាមនុស្សទូទៅចង់បានណាស់សេរី ភាព? តែត្រូវមានព្រំដែនវាដែរ។

លោកនិយាយទៀតថាគ្រប់ពេលវេលាមានតែយក ចិត្តមនុស្សទូទៅដាក់ក្នុងបេះដូងខ្លួនឯងចំណែកមនុស្សទូទៅមិនដែលយកចិត្តយើងដាក់ក្នុងបេះដូងពួកគាត់ទេ។ កត្តាទាំងនេះហើយដែលធ្វើអោយខ្ញុំបង្ខំចិត្តដកខ្លួនកាន់តែឆ្ងាយពីបុគ្គលសាធារណៈ។ តើលោកអ្នកយល់ពីអារម្មណ៍មួយនេះទេ?សូមអធ្យាស្រ័យចំពោះអ្នកដែលគាំទ្រនិងធ្លាប់បានគាំទ្រ។

គួររម្លឹកថាលោក យុត្ថារា ឆានី គឺជាតារាសម្ដែងដ៏មានប្រជាប្រិយភាពនិងល្បីល្បាញមួយរូបនាអំឡុងចុងទសវត្សរ៍ឆ្នាំ៨០និងដើមទសវត្សរ៍ឆ្នាំ៩០រួមជំនាន់ជាមួយលោកទេព រិន្ទដារ៉ូ និងអ្នកនាង អម្ពរទេវីជាដើម។ប៉ុន្តែគិតមកដល់ពេលបច្ចុប្បន្នលោក យុត្ថារ៉ា ឆានី កាន់តែឃ្លាតឆ្ងាយខ្លាំងពីអាជីពសិល្ប:ដោយងាក់ទៅចាប់មុខជំនួញលើវិស័យអចលនទ្រព្យយ៉ាងណែនក្នុងដៃ៕

Facebook Comments
Loading...