អ្នកឧកញ៉ា ម៉ុង ឫទ្ធី ទៅញុំាការកូនមិត្តភក្ត្រ័ ត្រូវ សន្តិសុ.ខដេ.ញអោយទៅ ចតឆ្ងាយពីគេ ដោយសារតែលោកមានសម្លៀកបំពាក់មិនសមរម្យជិះរថយន្តពីកឹប ចុងក្រោយលោក បោះសម្តីបែបនេះថា…

0
591

ភ្នំពេញ ៖ បើនិយាយពីមានគោរមងារជាឧកញ៉ា អ្នកឧកញ៉ា មានច្រើនណាស់នៅស្រុកខ្មែរ ប៉ុន្តែបើនិយាយពីអ្នកឧកញ៉ា មានទ្រព្យក្រុមហ៊ុន និងដីរាប់ពាន់ម៉ឺនហិតតា ហើយប្រើជីវិត្តធម្មតាៗ និងសាមញនោះគេដឹងនឹងស្គាល់ច្បាស់ថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី  ជាឧកញ៉ាមួយរូបមានទ្រព្យ មហាសាល ជោកជ័យលើវិស័យកសិកម្មមួយរូប ប៉ុន្តែលោកបានប្រើជីវិត្តធម្មតាៗ និងសាមញខុសពីអ្នកមានរឺអ្នមានឧកញ៉ា ខ្លះសម្ញែងទ្រព្យសម្បត្តិ  បង្អួតគេឯង។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរមិនតិចនាក់ទេ ពិតជាស្គាល់ពេលនេះអ្នកឧកញ៉ា បានសសេរសារបង្ហោះនៅលើបណ្តាញសង្គម បង្ហោះរូបភាព និង រៀបរាប់ពីរឿងលោកផ្ទាល់ខ្លួនទៅចូលរួមមង្គលការកូនមិត្តភក្ត្រ័ត្រ័ ត្រូវសន្តិសុខដេញអោយទៅចតឆ្ងាយពីគេ ដោយសារតែលោកមានសម្លៀកបំពាក់មិនសមរម្យ ជិះរថយន្តពីកឹប ខ្លះសួរថាទើបមកពីចម្ការរឺ? និងបានផ្តាំកូនថា គ្រឿងសម្ភារក្រៅខ្លួនទាំងអស់ និងខ្លួន មិនមែនជារបស់យើងទេ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ទើបវាជារបស់យើងពិតប្រាកដ ”   ។

យោងតាមសំណេររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានសសេរ បង្ហោះ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ ដែលមានខ្លឹមសារទាំងស្រុង ដូច្នេះថា «ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៣ ចុះមកពិនិត្យមើលការរៀបចំផ្ទុក ជ័រកៅស៊ូបង្កក ចូលនាវា នៅចុងខាងជើងផែថ្ម ភ្នំពេញ ដើម្បីនាំចេញទៅកាន់ ប្រទេស សឹង្ហបុរី បានឃើញសកម្មភាពក្រុមវិស្វករ ដែលកំពុងតែនាំគ្នា មមាញឹក តភ្ជាប់ស្ពាន ជ្រោយចង្វា ឡើងវិញ ក្រោយពីត្រូវបានកាត់ផ្តាច់ ដោយសារតែសង្រ្គាមឆ្នាំ៧០ មានឱកាសបន្តិច ដោយសារតែទើបនឹងទិញរថយន្ត BMW525 ថ្មីដំបូងគេ ពីម្តុំខាងជើងអាង ទឹកអូឡាំពិក កាលណោះ អាយុទើបតែ៣៩ឆ្នំា រាងដូចជាសង្ហាបន្តិចដែរ មានចិញ្ចៀន នាឡិកាដៃ និងខ្សែក ហើយទើបតែ ចេះពាក់ស្បែកជើង ឃ្លប់ដំបូងផង ដូចជានៅរាងភ្លើតភ្លើន ចង់សម្ញែងគេឯងផង ក៏រកគេថតមួយប៉ុស្តិ៍ រក្សាទុករហូតមកដល់ពេលនេះ២៩ឆ្នាំ ហើយ មើលឃើញរូបនេះម្តងៗ ដូចជាខ្មាសគេបន្តិចដែរ តែជាបន្តបន្ទាប់ ខ្ញុំបានលះបង់អស់ហើយ ខ្សែក ចិញ្ចៀន នាឡិកាដៃ នៅសល់តែឡាន បើមិនជិះ ទៅណា មកណា មិនរួចទេ»។

អ្នកឧកញ៉ា បានសសេរបន្ថែមថា »យប់ម៉ិញ 6 ល្ងាចថ្ងៃទី 09.ខែមករា ឆ្នាំ២០២២ ខ្ញុំ ទៅចូលរួមក្នុងពិធីមង្គលការ របស់កូន លោក ហេង វណ្ណដា នៅសណ្ឋាគារ សូហ្វីតែល គេឃើញខ្ញុំមានសម្លៀកបំពាក់មិនសមរម្យ ជិះរថយន្តពីកឹប គេសួរខ្ញុំថាទើបតែមកពីចំការឬ ដោយសារតែភាគច្រើន គេស្លៀកពាក់អាវធំ ជិះរថយន្តសុទ្ធតែទំនើបៗ មកចូលរួម រថយន្តខ្ញុំ សន្តិសុខដេញអោយទៅ ចតឆ្ងាយពីគេ។ សូមកូនចៅ ត្រូវចងចាំទុក ក្នុងអារម្មណ៍ជានិច្ច ថា គ្រឿងសម្ភារក្រៅខ្លួនទាំងអស់ និងខ្លួន មិនមែនជារបស់យើងទេ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ទើបវាជារបស់យើងពិតប្រាកដ ណាកូនចៅ»។”

បើនិយាយពី មហាសេដ្ឋីកសិម្ម រូបនេះ  ក្រៅពីជំនួញ  លោកចូលចិត្តប្រើជីវិតសាមញ្ញ ដោយមានពេលខ្លះ ដើរចែកនំ កាច់ឈធ្មេញឲ្យចៅៗ និងធ្វើម្ហូបជូនភរិយាជាទីស្រឡាញ់ពិសា និយដោយចំទៅ លោកបានប្រើជីវិត្តធម្មតាៗខុសពីអ្នកមានមួយចំនួន បង្អួតទ្រព្យ មាស ពេជ្រ កែវកង សំភារះប្រេងរថយន្ត។ល។ តែយ៉ាងណាក៏ដោយជុំវិញបញ្ហាលោកលើកឡើងថាសន្តិសុខដេញលោក ដោយសារមានសម្លៀកបំពាក់មិនសមរម្យ មិនដឹងលោក និយាយលេងរឺយ៉ាងណានោះទេ៕

Facebook Comments
Loading...