មោទនភាពណាស់! បទ“are you ok?” របស់កម្ពុជា ចេញ trailers ភ្លាមផ្ទុះពេញTik Tok ផ្អើពិភពលោក

0
752

ភ្នំពេញ ៖ ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីប្រលែង វីដេអូ trailers បទ“are you ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្ដង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនា ជិត២០លានដងទៅហើយលើ channel Tik Tok របស់ផលិតកម្មGalaxy Navatra  នេះមិនទាន់រាប់ចូលអ្នកលេងTik Tok ផ្សេងទៀតcopyយកទៅផុសតផង។

Galaxy Navatra  ទើបតែបញ្ចប់ការថតMV “are you ok?” ដោយការថតនោះ តាមប្រភពច្បាស់ការបានឲ្យដឹងថា ផលិតបានសម្រុកថតមួយយប់ទល់ភ្លឺ ជាមួយនឹងកាមេរ៉ាទំនើបៗទើបកម្មង់ពីក្រៅប្រទេស ដោយការថតនោះទៀតសោត បានប្រើពេលតែ១ថ្ងៃប៉ុណ្ណោះដោយក្រុមការងារជំនាញ បច្ចុប្បន្នកំពុងពន្លឿនការកាត់ត MVនឹងចេញឆាប់ៗនេះតែម្ដង។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា  “are you ok?”  ខាងលើ ច្រៀងដោយកំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា ក្រោមការនិពន្ធដោយថៅកែផលិតកម្មនេះតែម្ដង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជោគជ័យវ័យក្មេងមានឥទ្ធិពលម្នាក់ កំពុងតែមានប្រជាប្រិយភាព។

អ្នកលេងTik Tok លើពិភពលោក ដំបូងឡើយ គិតថា បទTik Tok បទ“are you ok?” គឺជាបទ ចម្រៀងរបស់ កូរ៉េ ឬ ឥណ្ឌូណេស៊ី ឬ ថៃ ប៉ុន្តែបន្ទាប់ពីផលិតកម្មGalaxy Navatra   ប្រលែង វីដេអូ trailers បទ“are you ok?” ភ្លាម ទើបពួកគេ ដឹងថា ជាបទចម្រៀងរបស់កម្ពុជា។

គិតមកដល់ពេលនេះ បទ”are you ok?”  ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shares ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។

សូមបញ្ជាក់ផងដែរថា Galaxy Navatra បានសម្រេចចិត្តទិញសិទ្ធពីម្ចាស់សំលេងនៃពាក្យ “are you ok?” នេះ ក្នុងតម្លៃមិននឹកស្មានដល់រហូតដល់១២០០០ ដុល្លារ ដែលអាចឲ្យម្ចាស់សំលេងនោះ មានលទ្ធភាពយកប្រាក់នោះទៅប្រកបរបររកស៊ី ឬអាចសង់ផ្ទះបានសមល្មមនឹងរស់នៅបាន។

ជាមានការគាំទ្រ រួមជាមួយការបញ្ចេញមតិ របស់អ្នកលេងបញ្ចេញសង្គមជាច្រើនផងនោះ គេរំពឹងថា បន្ទាប់ពីចេញ Full MV ផ្លូវការ ច្បាស់ជាទទួលបានគាំទ្រខ្លាំងជាងបទផ្សេងៗទៀត ហើយអាចឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាក់ជាមិនខាន៕

@galaxy_navatra

Are You Ok? | TON CHANSEYMA | Full MV Coming Soon On Youtube Channel “GALAXY NAVATRA”

♬ original sound – Galaxy Navatra – Galaxy Navatra

 

 

Facebook Comments
Loading...