បរទេស ៖ ប្រសិនត្រូវបានអនុញ្ញាតមែននោះ ថ្នាំ Molnupiravir នឹងក្លាយជាឧបករណ៍ថ្មីដ៏សំខាន់សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ព្រោះការសាកល្បងព្យាបាលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែវិច្ឆិកា ហើយបើតាមក្រុមហ៊ុន Merck បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាខ្លួនរំពឹងថានឹងផលិតថ្នាំរាប់លានដូសនៅចុងឆ្នាំនេះ និងផលិតបន្ថែមទៀតនៅឆ្នាំ២០២២។
ថ្នាំសម្លាប់មេរោគកូវីដ-១៩ ឈ្មោះ Molnupiravir របស់ក្រុមហ៊ុន Merck & Co. បានកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យឬការស្លាប់បាន ៥០ភាគរយ នៅក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ។ ការរកឃើញនេះ នឹងផ្តល់ឲ្យក្រុមគ្រូពេទ្យនូវឧបករណ៍មួយផ្សេងទៀតដើម្បី ប្រយុទ្ធប្រឆាំងនឹងមេរោគដ៏ខ្លាំងក្លា។
លោក Rob Davis នាយកប្រតិបត្តិក្រុមហ៊ុន Merck បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុនថ្នាំនិងដៃគូ Ridgeback Biotherapeutics LP បានបញ្ឈប់ការសិក្សា ហើយគ្រោងនឹងស្វែងរកការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុន Merck ក៏មានគម្រោងបញ្ជូនពាក្យសុំទៅនិយតករនៅប្រទេសផ្សេងទៀតផងដែរ។Molnupiravir មានគោលដៅទុកសម្រាប់ប្រើលើអ្នកជំងឺកូវីដមិនចូលសម្រាកក្នុងមន្ទីរពេទ្យ និងចេញរោគសញ្ញារយៈពេលប្រាំថ្ងៃឬតិចជាងនេះ និងអ្នកមានហានិភ័យនៃការឆ្លងមេរោគធ្ងន់ធ្ងរ។
ការសាកល្បងព្យាបាលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែវិច្ឆិកា។ លោក Davis និយាយថា ការសម្រេចចិត្តបញ្ឈប់ការស្រាវជ្រាវ ត្រូវបានធ្វើឡើងតាមអនុសាសន៍របស់គណៈកម្មាធិការឯករាជ្យនិងសហការជាមួយ FDA។ប្រសិនត្រូវបានអនុញ្ញាតមែននោះ ថ្នាំ Molnupiravir នឹងក្លាយជាឧបករណ៍ថ្មីដ៏សំខាន់សម្រាប់ការព្យាបាលជំងឺកូវីដ-១៩។
ក្រុមហ៊ុន Merck បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាខ្លួនរំពឹងថានឹងផលិតថ្នាំរាប់លានដូសនៅចុងឆ្នាំនេះ និងផលិតបន្ថែមទៀតនៅឆ្នាំ២០២២៕