ពិតជាឃោឃៅមែនបុរសម្នាក់ស្រវឹងស្រាកាប់ប្រពន្ធស្លា..ប់ និងអ្នកជិតខាងពីរនាក់ទៀតរបួសរត់ទៅចងកសម្លា..ប់ខ្លួន

0
662

សៀមរាប ៖ ពិតជាឃោឃៅមែនបុរសម្នាក់ផឹកស្រាស្រវឹងជោគជាំ ទំនាស់ពាក្យសម្តីជាមួយប្រពន្ធបានយកពូថៅកាប់ទៅលើប្រពន្ធបណ្តាលស្លា..ប់ក្រោយ រួចបន្តទៅកាប់អ្នកជិត ខាង២នាក់ទៀត បណ្ទាលឲ្យរងរបួសធ្ងន់ ហើយរត់ទៅចងកសម្លាប់ខ្លួនឯងស្លា..ប់នៅលិចផ្ទះ ដែលហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសាន ចាន់ ប្រពន្ធជនបង្កកំពុងនៅផ្ទះ ហើយក៏មានទំនាស់ពាក្យសម្តីជាមួយជនសង្ស័យជាប្តី ភ្លាមនោះជនសង្ស័យជាប្តីឈ្មោះ ឆែម ទក អាយុ៣៤ឆ្នាំ ដែលកំពុងស្រវឹងស្រាផងនោះ បានស្ទុះទៅយកពូថៅកាប់ទៅលើប្រពន្ធត្រូវក្បាលផ្នែកខាងក្រោយ២ពូថៅ បណ្តាលឲ្យស្លា..ប់ភ្លាមៗនៅកន្លែងតែម្តង។ បន្ទាប់មកជនសង្ស័យបានដើរទៅកាប់ជនរងគ្រោះ ឈ្មោះ ឃាន់ សុខាន់ ភេទស្រី ដែលកំពុងដេកលើអង្រឹងក្រោមផ្ទះគាត់ ចម្ងាយពីផ្ទះជនសង្ស័យ៣០ម៉ែត្រ ត្រូវចំក១ពូថៅបណ្តាលឲ្យរបួស ខណៈពេលនោះជនរងគ្រោះម្នាក់ទៀត ឈ្មោះ ឃាន ឆាត ភេទប្រុស ក៏ស្ទុះទៅជួយ ហើយក៏ត្រូវជនសង្ស័យកាប់ត្រូវ ដៃឆ្វេង១ពូថៅ បណ្តាលឲ្យរបួសផងដែរ។

ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានកាន់ពូថៅរត់ចេញពីក្រោយផ្ទះគេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុភ្លាមៗនោះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុស្វែងរកចាប់ជនសង្ស័យមិនបានឡើយ រហូតដល់ម៉ោង១០ថ្ងៃទី២០ ខែកញ្ញានេះ ទើបសមត្ថកិច្ចរកឃើញជនស័ង្សយចងកធ្វើអត្តឃាតសម្លា..ប់ខ្លួន ដោយចងកនិងខ្សែនីឡុងនៅដើមព្រីងត្រង់ចំណុចព្រៃវាលស្រែនៅខាងលិចផ្ទះជនរងគ្រោះប្រហែល៥០០ម៉ែត្រស្លា..ប់បាត់បង់ជីវិត៕

Facebook Comments
Loading...