បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កលឿនជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុករថយន្ត បត់ចូលបុរីបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ខ្លួនឯង

0
742

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កយ៉ាងលឿនជាន់ហ្រ្វាំងមិនជាប់បានជ្រុលទៅបុករថយន្តស៊េរីទំនើបចំពាក់ណ្តាលទ្វារខាងស្តាំ ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ ដួលផ្ទប់រថយន្តរងរបួសធ្ងន់ខ្លួនឯងយ៉ាងដំណំត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញនារីម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក porsche ពណ៍សពាក់ស្លាកលេខ ភ្នំពេញ2AV-7392 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម ខណះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងចូលក្នុងបុរី ភ្លាមនោះស្រាប់តែ មានបុរសម្នាក់បើកម៉ូតូសណ្តោងរ៊ឺម៉កមិនមានស្លាកលេខធ្វើដំណើរបញ្រ្ចាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចកើតហេតុ ជាន់ហ្រ្វាំងមិនជាប់ បានជ្រុលទៅបុករថយន្តចំពាក់កណ្តាលទ្វារខាងស្តាំ ពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តបានគេចខ្លួនចូលក្នុងបុរីបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរ បានចុះមកដល់វាស់វែង ធ្វើកំណត់ហេតុ យកម៉ូតូនឹងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា រង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...