រថយន្តសណ្តោងស៊ីទែនស៊ីម៉ង់តិ៍ បុករថយន្តដឹកស្រាបៀរឲ្យក្រឡាប់លើកជើងលើវីថីឈ្នះឈ្នះ

0
706

ភ្នំពេញ ៖ រថយន្តដឹកស្រាបៀរមួយគ្រឿងបានក្រឡាប់បោកខ្លួនដេកស្តូកនៅលើដងផ្លូវ បណ្តាលមកពីរថយន្តសណ្តោងស៊ីទែនស៊ីម៉ង់តិ៍ មួយគ្រឿងបើកបត់បុកចំកាប៊ិន សំណាងល្អមិនបណ្ដាលឲ្យមានអ្នកចំនួន៣នាក់រងរបួសនោះឡើយ ដែលហេតុការណ៍ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១២ នឹង៥នាទីនាទីថ្ងៃរទី៣១ ខែសីហា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ។

រថយន្តសណ្តោងស៊ីទែនស៊ីម៉ង់តិ៍ ដែលបត់បង្កគ្រោះថ្នាក់នោះ ម៉ាកហ៊ី យ៉ាន់ដាយ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ៣F.០៤៦៦ និងសណ្តោងកន្ទុយស៊ីទែន ពាកស្លាកលេខ ភ្នំពេញ៤A.៧៦៤០ អ្នកបើកបរបានរត់គេចខ្លួនបាត់។ ចំណែករថយន្តរងគ្រោះដែលក្រឡាប់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកស្រាបៀរហ្គេនប៊ឺតពាកស្លាកលេខ ភ្នំពេញ៣C៨០៦៥បើកបរ ដោយឈ្មោះ ម៉ៅ សែត ភេទប្រុសអាយុ៣៧ឆ្នាំ រួមដំណើរជាមួយ ប្រពន្ធនិងកូន ប្រុសអាយុ១៤ឆ្នាំ ស្នាក់នៅខេត្តកោះកុង។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តដឹកស្រាបៀរ បានធ្វើដំណើរតាមមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៍ស្រាប់តែរថយន្តសណ្តោងស៊ី ទែស៊ីម៉ង់តិ៍ បានបត់ឆ្លងសួនច្បារខណ្ឌចែកទ្រូងផ្លូវ ត្រឡប់ក្រោយវិញ ឆ្លងចូលចំណែកផ្លូវម្ខាង ហើយបុករថយន្ត ដឹកស្រាបៀរចំកាប៊ីនខាងមុខ បណ្តាលអោយរថយន្ត ដឹកស្រាបៀរក្រឡាប់ដេកស្តូក នៅលើទ្រូងផ្លូវតែម្តង។

ប្រភពដដែលបានអោយដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់គេឃើញ អ្នកបើកបរ រួមទាំងប្រពន្ធ និងកូនក៍បានលូនចេញ តាមកញ្ចក់មុខ ដែលបែកខ្ទាតចេញ ទាំងព្រលឹងចុងសក់។ នៅក្នុងគ្រោះថ្នាក់ក៍បណ្តាលអោយប្តីប្រពន្ធនិងកូនបានរងរបួសស្រាលរលាត់ដៃជើង និងមុតកញ្ចក់ផងដែរ។ បន្ទាប់ពីគ្រោះថ្នាក់ អ្នកបើកបរ រថយន្តបង្ក បានរត់គេចខ្លួនបាត់។

តាមអ្នកបើកបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានដឹកស្រាបៀរ ប្រមាណជាង២ពាន់កេស ចេញពីក្រុមហ៊ុន ក្នុងគោលបំណងទៅខេត្តកោះកុង។ នៅពេលបើកសុកៗស្រាប់តែ រថយន្តសណ្តោងស៊ីទែន ស៊ីម៉ង់តិ៍បើកបត់មកបុកបង្កអោយកើតមានគ្រោះថ្នាក់តែម្តង។

ក្រោយពីគ្រោះថ្នាក់មានតំណាងចេញមុខ មកដោះស្រាយដោយធានា ជួយជួសជុល និង ចេញថ្លៃការខូចខាតស្រាបៀរ តែគេពុំដឹងថា សំណងនោះអស់ប៉ុន្មានឡើយ រងចាំសេង ស្រាបៀរចេញពីក្នុងរថយន្តក្រឡាប់នោះសិន៕

Facebook Comments
Loading...