កញ្ញារ៉េត សារីតា ត្រូវបាន្រសួងកិច្ចការនារី ប្រកាសរើសទទួលតំណែងជាទូតសុឆន្ទៈ

0
795

ភ្នំពេញ ៖ ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាង ក្រសួងកិច្ចការនារី នឹងកញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ នឹងបង្កើនភាពអង់អាចដល់ស្រ្តីនឹងក្មេងស្រី ប្រកដោយបរិយាបន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកាលពីពេលថ្មីៗនេះសេចក្តីប្រកាសមួយសន្លឹកត្រូវបាន គេបង្ហោះនៅបណ្តាញសង្គមហ្វេសបុកហើយបានចែករំលែកគ្នាជាច្រើនទៀតផង ដែលបានប្រកាសរើសទទួលតំណែង ជាទូតសុឆន្ទៈនេះ។

សម្រាប់លិខិតមួយសន្លឹកត្រូវបានគេបង្ហោះនៅបណ្តាញសង្គមហ្វេសបុកនេះ គេសង្កេតឃើញមានផេក ធំជាច្រើនបានចែករំលែកតតគ្នា ដោយក្នុងនោះអ្នកគាំទ្ររបស់កញ្ញា រ៉េតសារីតា ជាច្រើនបានចូលទៅបញ្ចេញយោបល់អបអរសារទរដែលកញ្ញា បានក្លាយជាទូតសុឆន្ទះបែបនេះ។ អ្នកគាំទ្រកញ្ញាបានសរសេរថា ហ៊ាននិយាយហ៊ានធ្វើ នេះបានសមជាកញ្ញាឯកដែលហ៊ាននិយាយនិងហ៊ានធ្វើ។ ដំណឹងដ៏ល្អនេះ បានចែករំលែកនៅខ្លិប វិដេអូខ្លីមួយរបស់នាងស្តីពីទិវានារីអន្តរជាតិ៨មិនា ហើយនៅក្នុងខ្លិបវិដេអូខ្លីនោះគឺបានប្រមូលផ្តុំនៅមនុស្សស្រីជាច្រើនមកបញ្ចេញមតិ នឹងអារម្មណ៍របស់ពួកគេ ចំណែកសារីតា វិញបានជឿជាក់ទៅលើពាក្យមួយឃ្លា ដោយពាក្យនោះនិយាយថា មនុស្សស្រីគឺជាមាតាដៃ១០០នាងថា ពាក្យនេះគឺត្រឹមត្រូវណាស់ ព្រោះមនុស្សស្រីអាចធ្វើអ្វីបានគ្រប់យ៉ាង ដូចនឹងបុរសដែល ។ គួររំលឹកផងដែលថា ដូចអ្វីទស្សនិកជនទទួលជ្រាបរួចមកហើយថា កញ្ញា សារីតា គឺជាបវរកញ្ញា ម្នាក់ដែលមានភាពលេចធ្លោ ខ្លាំងទៅលើជំនឿចិត្តរបស់នាង ព្រោះនាងគិតថា មនុស្សប្រុសអាចធ្វើបានចុះហេតុអីមនុស្សស្រីធ្វើមិនបាន ហេតុផលទាំងនេះហើយដែលហេតុធ្វើអោយនាងសាកសមបំផុតចំពោះដំណែងរាជទូតសុឆន្ទៈមួយនេះ ។

យោងតាមសមត្ថភាព ចំណេះដឹងខ្ពង់ខ្ពស់ នឹងភាពប៉ិនប្រសប់ អង់អាចខ្លាំងក្លារបស់នាង សារីតា ពិតជាសិក្ដសមទទួលបានតួនាទីសំខាន់មួយនេះ។ ដោយឡែកនៅក្នុងលិខិតបានបញ្ជាក់ថា សារីតា នឹងត្រូវទទួលបន្ទុកការងារក្នុងការផ្សព្វផ្សាយ ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាច ដល់ស្ត្រីប្រកបដោយបរិយាបន្នក្នុងព្រះរាជាណាចក្រកម្ពុជា៕

Facebook Comments
Loading...