ពិបាកចិត្តនឹងប្ដីពេក ស្ត្រីមានផ្ទៃពោះជាង២ខែម្នាក់គិតខ្លីមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

0
798

ភ្នំពេញ ៖ ស្ត្រីម្នាក់ពាក់ម៉ាស់ដើរយំឡើងលើស្ពានជ្រោយចង្វារដើម្បីលោតទឹកសម្លាប់ខ្លួនតែត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ទាន់ពេលវេលាបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះរូបនោះបានជិះម៉ូតូកង់បីមួយគ្រឿងមកឈប់លើស្ពានជ្រោយចង្វារពេលដែលចុះពីលើម៉ូតូកង់បីហើយស្ត្រីដែលពាក់ម៉ាស់រូបនោះបានដើរផង យំផងឡើងលើស្ពានដល់ពាក់កណ្តាលស្ពានក៏មានបំណងប្រុងលោយទឹកសម្លាប់ខ្លួន តែខណៈនោះក៏ត្រូវបានប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរនាំគ្នាឈប់យានយន្តស្ទុះចុះចាប់ឃាត់នាងទាន់ពេលរួចក៏នាំគ្នាបណ្តើរនាងឲ្យចុះមកក្រោមក្រោមវិញ ហើយបានសួរនាំដោយនាងបានប្រាប់ថានាងឈ្មោះស្រះល័ក្ខ អាយុជាង២០ឆ្នាំមានផ្ទៃពោះ២ខែសព្វថ្ងៃស្នាក់នៅម្តុំកាំកូស៊ីតធីនិងមានស្រុកកំណើតនៅខេត្តតាកែវ។

មូលហេតុដែលធ្វើឲ្យនាងមកលោតទឹកសម្លាប់ខ្លួននេះដោយសារតែនាងពិបាកចិត្តនឹងប្ដីរបស់ខ្លួន។ តែនាងមិនបានបញ្ជាក់ពីមូលហេតុដែលប្តីនាងធ្វើឲ្យខូចចិត្តនោះទេ។

បន្ទាប់ពីអ្នកដំណើរបានលួងលោមនាងចុះមកក្រោមរួចផុតពីការប៉ុនប៉ងសម្លាប់ខ្លួនហើយនោះ គេបានឃើញនាងហៅម៉ូតូឌុបជិះត្រឡប់ទៅវិញ៕

Facebook Comments
Loading...