ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមហាជនជាច្រើនត្រេកអរ និងសាទរនូវចំណាត់ការអាជ្ញាធររៀបចំយឿត្រី និងផ្លូវនៅផ្សារព្រែកព្នៅបានល្អ

0
707

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមហាជនជាច្រើដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅ និងកន្លែងយឿត្រីតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិពោធិមង្គល តែងតែលើកសសើរអាជ្ញាធរខណ្ឌព្រែកព្នៅ មិនដាច់ពីមាត់ក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់របៀបរាបរយនៅកន្លែងទីតាំងទាំង២នេះ ព្រោះជាច្រើនឆ្នាំមកហើយតាំងពីនៅខេត្តកណ្តាលមកគ្មានថ្នាក់ដឹកនាំណាអាចរៀបចំបានល្អស្អាត និងមានរបៀបរាបរយបែបនេះទេ។

បើតាមសម្តីរបស់លោករឿន ចំរុង ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ១៥១ក្នុងភូមិព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ បានលើកឡើងថា ទាំងខ្ញុំនិងប្រជាពលរដ្ឋដែលមានមូលដ្ឋានក្នុងសង្កាត់ព្រែកព្នៅមានការត្រេកអរជាខ្លាំង ដែលអាជ្ញាធរខណ្ឌព្រែកព្នៅ បានរៀបចំសណ្តាប់ធ្នាប់ទីតាំងផ្លូវ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅនេះបានស្អាត និងមានសណ្តាប់ធ្នាប់ល្អ អ្នកលក់លែងលក់លើផ្លូវនិងរញេរញ៉ៃ ចរាចរឆ្លងកាត់ទៅមកបានល្អ មិនស្អះដូចកាលពីមុននោះឡើយ។

លោកបន្តថា ទីតាំងផ្លូវ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅនេះ កាលពីមុនអ្នកលក់បានដាក់កញ្ច្រែងបន្លែ ផ្លែឈើលក់លើផ្លូវនិងរញេរញ៉ៃគ្មានសណ្តាប់នោះទេ ចំណែកចរាចរឆ្លងកាត់ទៅមកបើព្រឹកឡើងវិញស្ទះគ្មាននរណាចង់ឆ្លងកាត់តាមផ្លូវនេះនោះឡើយ។ តែមកដល់បច្ចប្បន្ននេះអាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់បានល្អ អ្នកលក់លែងលក់លើផ្លូវនិងលែងបង្កភាពងរញេរញ៉ៃ ហើយចរាចរឆ្លងកាត់ទៅមកបានល្អ មិនស្អះដូចកាលពីមុនទៀតនោះទេ។

ចំណែកលោកនួន សុខនីន ប្រជាពលរដ្ឋរស់សង្កាត់សំរោង មុខរបរដឹកផ្កាឈូកលក់បានលើកឡើងថា កន្លងមកយឿត្រីនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពោធិមង្គល បានបង្កភាពរញេរញ៉ៃជាខ្លាំង និងស្ទះចរាចរដោយសារការដាក់លក់ត្រី និងផ្ទេត្រីចេញពីរថយន្តធំៗ តាំងពីពាក់កណ្តាលយប់រហូតដល់ភ្លឺ ដែលបង្កឲ្យមានសំរាមគរចោលអារាត់អារាយពេញផ្លូវ ហើយការរៀបចំរបស់អាជ្ញាធរដូចវែកចកអញ្ចឹង។

លោកបន្តថា ការរៀបចំរបស់អាជ្ញាធរទាំងយប់ទាំងថ្ងៃ ឃើញថាបានផលល្អដោយមួយរយៈចុងក្រោយនេះ គឺនៅត្រង់ចំណុចយឿត្រីភូមិពោធិមង្គលនេះ អ្នកដំណើរឆ្លងកាត់លែងរអ៊ូរទាំពីការស្ទះចរាចរ និងលែងមានសំរាមបោះចោល ព្រមទាំងក្លិនត្រីឆ្អេះឆ្អាបដូចមុនទៀតឡើយ។ ម​ហាជនជាច្រើនក៍ដូចជារូបលោកមានការត្រេកអរ និងអរគុណដល់លោកសុខ សម្បត្តិ អភិ​បាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ដែលមានស្នាដៃខ្លាំងណាស់បានរៀមចំសន្តិសុខសណ្តាប់ធ្នាប់នៅកន្លែងនេះ បានល្អស្អាតបែបនេះ។

បន្ទាប់ពីមានការសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមហាជនឆ្លងកាត់ផ្លូវ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅ និងកន្លែងយឿត្រីតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិពោធិមង្គលថាបានល្អស្អាតនោះ លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ក្នុងការរៀបចំកន្លងមក អាជ្ញាធរបានសុំណូមពរឲ្យប្រជាពលរដ្ឋចូលរួម​សហការ ទាំងអស់គ្នា​ដើ​ម្បី ធ្វើយ៉ាងណា បង្កើន​សោ​ភ័ណ្ឌ​ភាព ក៏ដូចជាការជួយ​សម្រួល ការកកស្ទះ​ចរាចរ ដែល​បណ្ដា​ល មកពី​ការលក់ដូបង្កភាពរញ៉េរញ៉ៃ និងចត​រថយន្ដគ្មាន​សណ្ដាប់ធ្នាប់នោះ។ ​ជាងនេះ​ទៅទៀតវាងាយ​ស្រួលដល់សមត្ថកិច្ច​គ្រប់ គ្រង​បញ្ហា សន្ដិសុខនិងទប់ស្កាត់ បទល្មើស​ផ្សេងៗ ផងដែរ ហើយមកដល់ពេលនេះយើនរៀបចំបានល្អប្រមាណជាងប៉ែតសិបភាគរយហើយ។

លោកបញ្ជាក់ថា ក្នុងការរៀបចំនាពេលបច្ចប្បន្ននេះគឺកម្លាំងសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅនៅតែធ្វើរាល់ថ្ងៃ គឺយើងធ្វើដូចភ្លៀងរលឹម ហើយក្នុងដំណាក់កាលនៃការីករាលដាលនៃជម្ងឺកូវីដ១៩នេះ យើងចាប់បង្ខំតែម្តងមិនឲ្យលក់ដូរំលោភលើផ្លូវធ្វើបង្កភាពអនាធិប្បតេយ្យទៀតឡើយ ការធ្វើបែបនេះគឺដោយសារយើងព្រួយបារម្មណ៍ពីអាយុជីវីតរបស់ប្រជាពលរដ្ឋ ដែលលក់ដូបង្កភាពរញេរញ៉ៃ មានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងជំងឺកូវីដ១៩នោះ៕

Facebook Comments
Loading...