បុរសអ្នកជិតខាងម្នាក់ហៅជនរងគ្រោះឲ្យជួយធ្វើការក្នុងផ្ទះ បែរជាចាប់រំលោភ តែមិនបានសម្រេចវាយនាងសន្លប់រួចគេចខ្លួនបាត់

0
748

ខេត្តកំពង់ស្ពឺ ៖ បុរសជាអ្នកជិតខាងម្នាក់ បានហៅជនរងគ្រោះទៅជួយធ្វើការក្នុងផ្ទះ បែរជាមានកគំនិតចាប់បង្ខំរួមភេទ លុះជនរងគ្រោះជាកុមារីអាយុ១៤ឆ្នាំមិនព្រម ជនបង្កបានវាយឲ្យសន្លប់រួចគេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២១ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជាអ្នកជិតខាង បានហៅជនរងគ្រោះទៅជួយធ្វើការក្នុងផ្ទះហើយបែរជាមានកគំនិតចាប់បង្ខំរួមភេទ តែក្មេងស្រីរងគ្រោះមិនព្រមក៏បានតដៃដើម្បីព្យាយាមរំដោះខ្លួន ប៉ុន្តែជនបង្កបានយកញញួរ មកវាយទៅលើជនរងគ្រោះបណ្តាលឲ្យនាងសន្លប់បាត់ស្មារតី។ បន្ទាប់មកជនសង្ស័យបានខ្ទាស់សោរផ្ទះ ទុកឲ្យជនរងគ្រោះនៅខាងក្នុង ហើយរត់គេចខ្លួនបាត់។

ប្រភពដដែលបានឲ្យដឹងទៀតថា លុះមកដល់វេលាម៉ោង៤ល្ងាច ក្រុមគ្រួសារមានការព្រួយបារម្ភ ហើយក៏ចាប់ផ្តើមដើររកជនរងគ្រោះ។ បន្ទាប់មកអ្នកជិតខាងបានឮសំឡេងស្រែករកជំនួយ មកពីក្នុងផ្ទះជនសង្ស័យក៏បាននាំគ្នាគាស់បើកទ្វារ ហើយឃើញជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ជាច្រើនកន្លែង នៅលើផ្នែកក្បាល និងដងខ្លួន។ពេលឃើញដូច្នេះ ក្រុមគ្រួសារក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗតែម្តង។

បន្ទាប់ពីតើតហេតុ ករណីនេះបានឮដល់អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយក៏បានបញ្ជូន ក្រុមការងារស៊ើបអង្កេត បទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ចុះទៅពិនិត្យ។  អង្គភាពការពារកុមារ (CPU) និងផ្តល់ជំនួយទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងរយៈពេលដែលព្យាបាលនៅក្នុងរាជធានី។ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ក្រសួងមហាផ្ទៃ, និងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្កើតក្រុមការងារចម្រុះ GOLF21ហើយបានស្គាល់ អត្តសញ្ញាណជនល្មើសហើយដូច្នេះក្រុមការងារកំពុងស្វែងរក ចាប់ខ្លួនជនសង្ស័យ។

លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានថ្លែងបញ្ជាក់ថា” ជូនសម្រាប់ជនល្មើស ប្រសិនបើកំពុងតែអានសារនេះ ខ្ញុំណែនាំឲ្យមកប្រគល់ខ្លួន ដល់សមត្ថកិច្ចតាមសម្រួល ព្រោះក្រុមការងារយើង នឹងធ្វើគ្រប់យ៉ាង ដើម្បីស្វែងរកអ្នកហើយ ការឃាត់ខ្លួនវាគ្រាន់តែជារឿងមុនឬក្រោយប៉ុណ្ណោះ”៕

Facebook Comments
Loading...