មន្រ្តីយោធាម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុករយន្ត២គ្រឿងបន្តបន្ទាប់គ្នាត្រូវបានប៉ូលិសឃាត់ទាំងយប់

0
725

ភ្នំពេញ ៖ បុរសម្នាកជាមន្រ្តីយោធាសង្ស័យស្រវឹងស្រាបើករថយន្តហ្វតរ៉េនជ័មួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ រេចង្កូតទៅបុករថយន្តពីរគ្រឿងបន្តបន្ទាប់គ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ត្រូវបានប៉ូលិសឃាត់ដែលហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបង្ករការភ្ញាក់ផ្អើលកាលនៅវេលាម៉ោង៩ នឹង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវ២៨គ្រួសារ កែងនឹងផ្លូវតាចេត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេបានឃើញបុរសម្នាក់បើករថយន្តហ្វតរ៉េនជ័រពណ៌ត្រេអ៊ីចង្កូតស្តាំមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ01-2-5981បានបុកជាមួយនឹងរថយន្តហាយឡែនឌ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AU-1559នៅចំណុចខាងក្រោយវត្តសំរោងអណ្ដែតបណ្ដាលឲ្យរងការខូចខាតចំហៀងខាងមុខខាងឆ្វេងយ៉ាងដំណំម្តងរួចហើយ ក្រោយមកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទបានចេញសំណងចំនួន៣០០ដុល្លារទៅឲ្យខាងភាគីរថយន្តហាយលេនឌ័រដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។

បន្ទាប់មកបុរសខាងលើក៏បានបើកបន្តដំណើរទៅមុខទៀតក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកែងផ្លូវ២៨គ្រួសារក៍បានជ្រុលទៅបុកនឹងរថយន្តតាកូម៉ាពណ៌ស្ករមួយគ្រឿងទៀតពាក់ស្លាកលេខកំចាម2A-4850 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨គ្រួសារទិសដៅពីលិចទៅកើត ចំពីចំហៀងខាងមុខផ្នែកខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបានចេញសំណងទៅឲ្យរថយន្តតាកូម៉ាចំនួន១៥០ដុល្លារដើម្បីបញ្ចប់នៅកន្លែងកើតហេតុ។

ចំណែកម្ចាស់រថយន្តពាក់ស្លាកលេខខេមរៈត្រូវបានសម្ថកិច្ចឃាតមិនឲ្យបើកបន្តដំណើរទៅមុខទៀតនោះទេ ដោយខ្លាចមានបង្កគ្រោះថ្នាក់តាមផ្លូវបន្ថែមទៀត ទើបសម្ថកិច្ចឲ្យចតអែបខាងផ្លូវរងចាំឲ្យស្វាងស្រាសិន ហើយបានឲ្យបុរសខាងលើទាក់ទងទៅរកសាច់ញាតិ ដើម្បីមកយកត្រឡប់ទៅផ្ទះវិញ៕

Facebook Comments
Loading...