ជនសង្ស័យ១ក្រុមដេញកាប់ប្រហាបុរសម្នាក់បណ្តាលឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ក្នុង​ថ្លុក​ឈាម សង្ស័យរឿងគុំនំ

0
736

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​ទៅ​៤​នាក់ ប្រដាប់​ដោយ​ដាវ និង​កាំបិត ដេញ​កាប់​តាំងពី​ក្រោម រហូត​រត់ឡើង​លើផ្ទះ​ពលរដ្ឋ​ជាន់​ទី​២​មុខ​វត្ត​សារ​វ័​ន្ត​តេ​ជោ បណ្តាលឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ក្នុង​ថ្លុក​ឈាម សង្ស័យរឿងគុំនំបង្កឲ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២២ និង២០​នាទី​យប់​ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩ ទល់មុខវត្ត​សារ​វ័​ន្ត​តេ​ជោ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

​ជនរងគ្រោះ​ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ហើយក៏​ពុំ​ត្រូវបាន​អ្នក​តំបន់​នោះ​ស្គាល់​ឡើយ គ្រាន់តែ​ដឹងថា មាន​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ។​ ចំណែក​ក្រុម​ជនសង្ស័យ ក៏​ពុំ​ត្រូវបាន​ស្គាល់​ដូចគ្នា ព្រោះ​ក្រោយ​ការបង្ក​ហេតុ ពួកគេ​បាន​រត់គេច​ចេញពី​កន្លែងកើតហេតុ​អស់​តែម្តង។​

យោងតាម​ប្រភពព័ត៌មាន​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញមនុស្ស​មួយក្រុម​មាន​គ្នា​ប្រមាណ​៣ ទៅ​៤​នាក់ ប្រដាប់​ដោយ​ដាវ និង​កាំបិតបាន​រត់​ដោយ​ថ្មើរជើង​ដេញ​កាប់​យុវជន​ម្នាក់ តាមផ្លូវ​លេខ​១៩ រហូត​ដល់​ចំណុច​មុខ​វត្ត​សារ​វ័​ន្ត​តេ​ជោ។ ជនរងគ្រោះ​បាន​រត់ឡើង​ទៅលើផ្ទះ​ពលរដ្ឋ​មួយកន្លែង​នៅ​ទល់មុខ​វត្ត ដើម្បី​គេចខ្លួន​ពី​ការ​តាម​កាប់ ប៉ុន្តែ​ក្រុម​ជនសង្ស័យ​បាន​រត់ឡើង​ទៅតាម​ដល់​ជាន់​ទី​២ ហើយ​ធ្វើ​សកម្មភាព​កាប់​ប្រហារ​យ៉ាង​សន្ធប់​ទៅលើ​ជនរងគ្រោះ បណ្តាលឲ្យ​ជនរងគ្រោះ​ត្រូវ​រង​ធ្ងន់ធ្ងរ​ស្ទើរ​សុះសាច់ ដេក​សន្លប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យស​ង្វែ​ក។ ភ្លាមៗ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់​ប្រហារ​រួចមក ក្រុម​ជនសង្ស័យ​បាន​រត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​សូន្យ​តែម្តង។​ ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​ខាងលើ និង​បាន​ទំនាក់ទំនង​ទៅកាន់​រថយន្ត​សា​ម៉ុ​យ ដើម្បី​​ដឹក​ជនរងគ្រោះ​យកទៅ​ធ្វើការ​សង្គ្រោះ។ ចំណែកឯ​ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​កាប់​ប្រហារ​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ជំនាញ​ក្នុងការ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ។​

សូមបញ្ជាក់ថា ក្នុងករណី​កាប់​ប្រហារ​នេះ គេ​នៅ​ពុំទាន់​ដឹងថា ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​នោះទេ ប៉ុន្តែ​ជា​ជំហាន​ដំបូង សមត្ថកិច្ច​សន្និដ្ឋានថា អាច​ផ្តើមចេញពី​ករណី​គំនុំ​នឹង​គ្នា៕

Facebook Comments
Loading...