សិល្បករជាច្រើនបានផ្ញើសាររំលែកទុក្ខ យុគ ចិន្តា ខណៈពេលជួបទុក្ខធំដោយម្តាយបង្កើតទទួលមរណភាព

0
646

ភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះមានការភ្ញាក់ផើ្អលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីអតីតពិធីករ អ្នកនាង ឌួង ហ្សូរីដា បានប្រកាសអំពីដំណឹងនៃការទទួលមរភាពរបស់ម្តាយបង្កើតអ្នកនាងយុគ ចិន្តា។

អ្នកនាង ឌួង ហ្សូរីដាបានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមចូលរួមសោកស្តាយនិងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី យុគ ចិន្តា។ លឿនពេកហើយ ហ្សូអើយ..!មាក់បងអត់មានឈឺអីអោយពួកបងពិបាកទេ។លឿនពេកហើយបងជួយគាត់មិនទាន់។

សមអោយវិញា្ញណខណ្ទ័ម៉ាក់អ៊ុទៅអោយបានសុខជាតិក្រោយសូមអោយម៉ាក់អ៊ុបានជួបប្រសព្វនូវអ្វីល្អៗដូចជាតិនេះទៀត។ ក្មួយតែងតែកោតសរសើរម៉ាក់អ៊ុជាស្រ្តីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិចខ្មែរ ម្នាក់ឯង មិនអោយពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុផុត ក៍ម៉ាក់អ៊ុមិនអោយកូនចៅណាមកពិបាកជាមួយម៉ាក់អ៊ុទៀត។ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈដែលសិល្បករជាច្រើនបានផ្ញើសាររំលែកទុក្ខទៅកាន់ អ្នកនាងយុគ ចិន្តា ។ មូលហេតុនៅពីក្រោយការទទួលមរណភាពនេះត្រូវបានអ្នកនាងឌួង ហ្សូរីដាលើកឡើងថា លោកស្រី ខឹម ផល្លី វ័យ៦៨ឆ្នាំ ជាម្តាយអ្នកនាង យុគ្គចិន្តា បានដួលក្នុងបន្ទប់ទឹក។ នៅមិនទាន់មានការបញ្ជាក់អំពីកម្មវិធីបុណ្យនឹងត្រូវធ្វើឡើងនៅទីណានៅឡើយ៕

Facebook Comments
Loading...