បញ្ហាសំរាម គឺជាបញ្ហារបស់យើងទាំងអស់គ្នា ដូចនេះត្រូវចូលរួមទាំងអស់គ្នាដើម្បីធ្វើឲ្យបរិស្ថានមានភាពល្អប្រសើរ

0
1129

ភ្នំពេញ ៖ បញ្ហាសំរាម គឺជាបញ្ហារបស់យើងទាំងអស់គ្នា ដូចនេះប្រជាពលរដ្ឋ អាជ្ញាធរភូមិ សង្កាត់ និងខណ្ឌត្រូវចូលរួមការទុកដាក់សំរាម ការផ្តល់ព័ត៍មានពីសំរាម និងរាយការណ៍ពីការប្រមូលសំរាមទាំអស់គ្នា ដើម្បីរួមចំណែកធ្វើឲ្យបរិស្ថាន នៅក្នុងមូលដ្ឋានរបស់យើង មានភាពល្អប្រសើរ ព្រោះថាបើបរិស្ថានមិនល្អ បរិដ្ឋានអាក្រក់ ជីវិតនឹងត្រូវបាត់បង់។

ទីបំផុត ក្រុមហ៊ុនចំនួន៣ ត្រូវបានជ្រើសដោយតម្លាភាព តាមរយ:ការដេញថ្លៃជាស្តង់ដារអន្តរជាតិ សម្រាប់ផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញហើយខណ្ឌព្រែកព្នៅរបស់យើង ដេញថ្លៃឈ្នះដោយក្រុមហ៊ុន 800 SUP​ER និងក្រុមហ៊ុន Global Action forEnvironmentAwareness Public Limited (Gaea) ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំគណៈបញ្ជាកាឯកភាពខណ្ឌ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកបន្តថា ក្រុមហ៊ុន800SUPER មកប្រមូលសំរាមក្នុងខណ្ឌព្រែកព្នៅរបស់យើងចាប់ពីថ្ងៃទី១កក្កដានេះតទៅ ដូចនេះអាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋបន្ថែម ហើយបង្ខំឲ្យពួកគាត់វេចខ្ចប់ឲ្យបានល្អ និងទៀងពេលវាលា។ ក្នុងនោះផងដែរភូមិ និងសង្កាត់ជួយមើលកាខុសត្រូវ និងផ្តល់ព័ត៍មាន កន្លែងដែលត្រូវយក និងកន្លែងដែលកកស្ទះ ដូចដែលយើងបានធ្វើជាមួយក្រុមហ៊ុនចាស់កាលពីកន្លងមក។ ក្រុមហ៊ុន 800 SUP​ER និងក្រុមហ៊ុន Global Action forEnvironmentAwareness Public Limited (Gaea) ជាក្រុមហ៊ុនធ្វើបានដោយជោគជ័យនៅខេត្តសៀមរាប ដូចនេះយើងសង្ឃឹមថា ក្រុមហ៊ុនថ្មីនេះនិងធ្វើបានល្អជាងក្រុមហ៊ុនចាស់។

គួរបញ្ជាក់ថា ក្រុមហ៊ុនចំនួន៣ ដែលត្រូវបានជ្រើសដោយតម្លាភាព តាមរយ:ការដេញថ្លៃជាស្តង់ដារអន្តរជាតិ សម្រាប់ផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ នេះមានតំបន់ទី១ មាន ០៥ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដេញថ្លៃឈ្នះដោយក្រុមហ៊ុន 800 SUPER និងក្រុមហ៊ុន Global Action forEnvironmentAwareness Public Limited (Gaea)។ តំបន់ទី២ មាន០៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដេញថ្លៃឈ្នះដោយក្រុមហ៊ុន Mizuda Group Co., Ltd។ និងតំបន់ទី៣ មាន០៤ខណ្ឌ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដេញថ្លៃឈ្នះដោយក្រុមហ៊ុន Cintri (Cambodia)/Everbright (China)។ បន្ទាប់ពីក្រុមហ៊ុនទាំង៣នេះដំណើការការងាររបស់ខ្លួនដោយរលូនហើយ រដ្ឋបាលរាធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ ចំពោះអ្នកដែលចោលសំរាមខុសម៉ោងពេល និងទីតាំងដែលបានកំណត់៕

Facebook Comments
Loading...