ថ្ងៃទី១៤មិថុនានេះផ្ទះបណ្តែតទឹក និងបែត្រីដែលព្រមស្មាក់ចិត្តរុះរើ និងចល័តចេញដោយខ្លួនឯងសង្កាត់ព្រែក៩៣% សង្កាត់សំរោង១០០%

0
710

ភ្នំពេញ ៖ ផ្ទះបណ្តែតទឹក និងបែត្រីដែលប្រជាពលរដ្ឋបានស្មាក់ចិត្តរុះរើ និងចល័តចេញ ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ១សង្កាត់ព្រែកព្នៅបើគិតជាភាគរយស្មើ៩៣% ចំណែកសង្កាត់សំរោង បានចុះធ្វើកំណត់ហេតុរុះរើ និងចល័តចេញ ដោយខ្លួនឯងចំនួន៦៣បែស្មើ១០០%។

ក្នុងការចុះអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរុះរើ ឬចល័តបែចិញ្ជឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹកនេះ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានចុះផ្សព្វផ្សាយនិងពន្លឿឲ្យប្រជាពលរដ្ឋដែលស្មាក់ចិត្តរុះរើដោយខ្លួនឯងរុះរើឲ្យបានឆាប់ដើម្បីអាជ្ញាធរស្រួលគ្រប់គ្រង។

ជាលទ្ធផលប្រជាពលរដ្ឋជនជាតិវៀតណាមដែលបានរុះរើ និងចល័តដោយស័្មគ្រចិត្តផ្ទះបណ្តែតទឹក និងបែត្រីក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ១-សង្កាត់ព្រែកព្នៅ មានសរុប២៥៩ផ្ទះ និងបែ ក្នុងនោះយើងបានចុះធ្វើកំណត់ហេតុរុះរើម្ចាស់ផ្ទះទឹក ចំនួន២៤២ផ្ទះ នៅសល់១៧ផ្ទះទៀត កំពុងរុះរើលើ១០០% ប៉ុន្តែរុះរើពុំទាន់ហើយ បើគិតជាភាគរយស្មើ៩៣%។ ២-សង្កាត់សំរោង មានសរុបចំនួន៦៣ផ្ទះ និងបែ បានចុះធ្វើកំណត់ហេតុរុះរើ និងចល័តចេញ ដោយខ្លួនឯងចំនួន៦៣បែស្មើ១០០%. សរុបផ្ទះទឹកចំនួនផ្ទះ និងបែត្រីចំនួន ៣២២ផ្ទះ និងបែ ក្នុងនោះបានរុះរើដោយខ្លួនឯងចំនួន៣០៥ផ្ទះ និងបែ នៅសល១៧ផ្ទះបែទៀតកំពុងរុះរើ១០០%ដោយខ្លួនឯង ប៉ុន្តែពុំទាន់រុះរើហើយ បើគិតជាភាគរយស្មើ៩៥%៕

Facebook Comments
Loading...