លោកជំទាវខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប ទទូចសុំយុត្តិធម៌ សម្រាប់ខ្លួនឯង និងកូនប្រុសព្រះតេគុណ ឌួង ឆាយ

0
1272

ភ្នំពេញ ៖ លោកជំទាវ ខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប ឡាយវីដេអូទទូចសុំយុត្តិធម៌ ហើយបានរៀបរាប់ថា នាងខ្ញុំសូមគោរពជំរាបសួរសម្តេចតេជោ បិតាសន្តិភាព សម្តេចកត្តិ មាតាមនុស្សធម៍ ជាបឋមនាងខ្ញុំសូមគោរពសូមអភ័យទោស ដែលនាងខ្ញុំលើកយកបញ្ហាគ្រួសារមកនិយាយនៅពេលនេះដែលប្រទេសជាកំពុងជួបភាពវឹកវរ គ្រោះអសន្តរោគ មេរោគកូវិត-19 កំពុងរីករាលត្បាតយ៉ាងខ្លាំងខ្លា និងកូនប្រុសឌួងឆាយកំពុងមានគ្រោះ និងទុក្ខជាទង្ងន់។ ប៉ុន្តែដោយសារស្វាមីរបស់នាងខ្ញុំមិនបានភ្ញាក់រលឹកដឹងកំហុសខ្លួនបានធ្វើខុសយ៉ាងធ្ងន់ធ្ងរចំពោះកូនឌួងឆាយ ហើយថែមទាំងប្តឹងលែងលៈនាងខ្ញុំ និងជំរុញតុលាការអោយកោះហៅនាងខ្ញុំជាលើកទី 2 អោយចូលខ្លូនទាញហេតុផលដើម្បីលែងលៈនៅថ្ងៃទី 19 ខាងមុខនេះ។ នាងខ្ញុំមានភាពចាស់ទុំ និងមានភាពស៊ូទ្រាំខ្លាំងណាស់អស់លទ្ធភាពក្នុងការទ្រាំ ហើយនាងខ្ញុំពិតជាមិនចង់បង្ហាញជាសាធារណៈដូចកូនប្រសារនាងខ្ញុំនោះទេ។ នាងខ្ញុំអាចទទួលរងភាពអយុត្តិធម៍ដោយស្វាមីបាន ប៉ុន្តែនាងខ្ញុំដាច់ខាតមិនអាចអោយកូនប្រុសឌួងឆាយរងភាពអយុត្តិធម៍ដោយសារស្វាមីរបស់នាងខ្ញុំបានជាដាច់ខាត។

នាងខ្ញុំត្រូវតែទាមទារយុត្តិធម៍សំរាប់កូនប្រុសឌួងឆាយ ហើយខ្ញុំជឿជាក់ថាម្តាយគ្រប់រូបក៏នឹងធ្វើបែបនេះដែលហើយក៏គ្មានអ្នកណាចង់បើកកកាយរឿងបញ្ហាផ្ទៃក្នុងគ្រួសារជាទីសាធារណៈនៅលើបណ្តាញសង្គមបែបនេះទេ។ ហើយអ្វីដែលកូនប្រុសរបស់ខ្ញុំនិយាយថាអតីតកូនប្រសារមានគំរោងការរៀបចំផែនការដាក់អន្ទាក់កូនប្រុសរបស់ខ្ញុំជាមួយអតីតប្តីរបស់ខ្ញុំគឺជាការពិត។ មូលហេតុដែលឪពុករៀបចំផែនការដាក់អន្ទាក់បំផ្លាញកម្ចាត់កូនខ្លួនឯងដោយសារគាត់ខឹងកូនប្រុសបានជួយណែនាំមេធាវីការពារក្តីផ្លូវច្បាប់ដល់នាងខ្ញុំដើម្បីប្តឹងប្តីរឿងឯកការព័ន្ធមានស្រីសាហាយនាងប្រាក់ ស៊ីណា រហូតឈានដល់មានកូនស្រី ឌួង ជូលី ឥតខាន់ស្លានៅខាងក្រៅរៀននៅសាលាអន្តរជាតិណតប្រីតនឹងបានយកទ្រព្យសម្បត្តិរួមជាច្រើនលានដុល្លារទៅធ្វើភូមិគ្រឹះ 2 កន្លែង និងដីជាច្រើនកន្លែងដែលបានកាត់ចេញពីប្លង់ក្រុមហ៊ុន។ ហើយរឿងនាងប្រាក់ស៊ីណាគឺខ្ញុំមិនដែលដឹងថាប្តីរបស់ខ្ញុំមានស្រីលួចលាក់នៅខាងក្រៅរហូតមានកូននោះទេគឺនាងប្រាក់ស៊ីណាបានអោយគេខលមកអោយតំរុយពីសកម្មភាព និងទីកន្លែងផ្ទះរបស់នាងសាហាយប្រាក់ស៊ីណា និងសកម្មភាពប្តីរបស់នាងខ្ញុំជារៀងរាល់ថ្ងៃរហូតខ្ញុំតាមរកឃើញផ្ទះនាងប្រាក់ស៊ីណា។ ពេលខ្ញុំគ្រាន់តែសង្ស័យ ទៅដល់មុខផ្ទះនាងប្រាក់ស៊ីណា ស្រាប់តែនាងប្រាក់ស៊ីបានខលមកលេខដៃខ្ញុំផ្ទាល់ដោយបាននិយាយសំឡុតគំរាមនាងខ្ញុំថាមានសិទ្ធិមកដល់មុខផ្ទះរបស់នាង និងបានអោយ បងប្រុសឈ្មោះប្រាក់ សូលី ដែលជាមន្រ្តីនគរបាលខណ្ឌពោធសែនជ័យពេលនេះប្តីនាងខ្ញុំបានជួយផ្លាស់ប្តូរទៅប៉ូលិសអន្តោប្រវេសដែលបានចូលក្រមខណ្ឌតាមរយៈប្តីនាងខ្ញុំមកឈ្លោះប្រកែកគ្នាជាមួយនាងខ្ញុំ និងចង់ប្រើប្រាស់ហឹង្សាមកលើរូបនាងខ្ញុំ។ ប៉ុន្តែបានកូនប្រុសឌួងឆាយ អង្វរអោយខ្ញុំត្រលប់ទៅផ្ទះវិញដើម្បីដោះស្រាយគ្នាដើម្បីកុំអោយខ្មាស់គេ។ ពេលនោះកូនៗបានសួរឪពុកថាហេតុអ្វីបានជានាងប្រាក់ស៊ីណាខលមកនាងខ្ញុំ។ ប្តីរបស់នាងខ្ញុំក៏បានឆ្លើយថាគេចង់អោយយើងទទួលគេផង។ តើសាកសមដែលទេដែលប្តីលួចលាក់មានសាហាយនៅខាងក្រៅរហូតមានកូនមកអោយប្រពន្ធកូននៅផ្ទះទទួលស្គាល់ពេញមុខ ពេញសិទ្ធិបែបនះ។ ប៉ុន្តែកូនប្រុសខ្ញុំមិនបានជួយអ្វីលើសពីជួយណែនាំមេធាវី។ សូម្បីតែខ្ញុំអោយកូនប្រុសឌួង ឆាយ ទៅធ្វើសាក្សីនៅតុលាការថាឪពុកខ្លួនមានស្រី និងកូននៅក្រៅក៏ឌួង ឆាយមិនព្រមទៅ និងធ្វើតាមហើយពេលខ្ញុំប្តឹងចុះរក្សាការពារផ្ទះស្រីសាហាយរបស់គាត់បានអោយសារពត៍មានបង្ហោះឈ្មោះស្វាមីរបស់ខ្ញុំ ក៏កូនប្រុសឌួង ឆាយ ប្រតិកម្មដោយអោយទុកកិត្តិយស កេរ្តិ៍ឈ្មោះ និងផ្លូវក្រោយសំរាប់ឪពុករបស់គេ។ ប៉ុន្តែឪពុកនៅតែដាច់ចិត្តរៀបចំគំរោងផែនការជាមួយអតីតកូនប្រសារដើម្បីសម្លាប់កូនប្រុសរបស់ខ្លួនឯងបង្កើតទាំងរស់។ ពាក្យចាស់ពោលថាខ្លាកាចមិនស៊ីកូនឯង គាត់មិនត្រឹមតែស៊ីកូនខ្លូន ហើយថែមទាំងស៊ីចៅខ្លួនឯងទៀត។

លោកទំទាវបន្តថា ចំណែករឿងកូនប្រសារស្រីវិញពេលរៀបការរួចហើយនាងខ្ញុំបានអោយកូនទាំង 2 ទៅរស់នៅផ្ទះវីឡា និងគ្រប់គ្រងស្ថានីយ៍ប្រេងតូតាល់នៅផ្លូវ 2004 ដែលចំនេញ 10,000$ ក្នុង1ខែ ដើម្បីបានប្រាក់ចំណូលសំរាប់ចំណាយ និងធ្វើដើមទុនធ្វើជំនួញ។ ប៉ុន្តែអតីតកូនប្រសារចង់ទៅនៅផ្ទះខាងម្តាយរបស់គេដើម្បីម្តាយរបស់គេបានជួយមើលកូនចំណែករឿងដីផ្ទះស៊ីសុវត្ថិ និងផ្ទះវីឡាដែលអតីតកូនប្រសាររបស់ខ្ញុំថាទិញដោយលុយខ្លួនឯងជាមួយកូនប្រុសរបស់ខ្ញុំនោះមិនមែនជាការពិតទេ នេះជាភស្តុតាងដែលម្ចាស់ផ្ទះស៊ីសុវត្ថិឈ្មោះលោក ហ៊ី ប៊ុនថា និងភរិយាបានមកយកសែកលុយនៅក្រុមហ៊ុនរបស់ខ្ញុំ និងដកលុយពីកុងធនាគារក្រុមហ៊ុនរបស់ខ្ញុំកក់លើកទី1ចំនួន 50,000$ និងបង់ផ្តាច់លើកទី2ចំនួន 141,600$។ ហើយដីផ្ទះវីឡាដែលកូនប្រសារកំពុងរស់នៅរាល់ថ្ងៃក៏ជាកេរ្តិ៍អំណោយនាងខ្ញុំបានអោយហើយថែមទាំងនាងខ្ញុំបានទិញដីមួយឡូថែមទៀតជាប់ផ្ទះវីឡាដែលមានតម្លៃ 125,000$ ដែលបានដកលុយចេញពីកុងក្រុមហ៊ុនរបស់ខ្ញុំដដែល ប៉ុន្តែបែរជាអតីតកូនប្រសារនិយាយថាទិញដោយខ្លួនឯងដែលនាងខ្ញុំមានភស្តុតាងបង្ហាញនៅទីនេះ។ សរុបសេចក្តីគឺកូនប្រសាររបស់ខ្ញុំលើកឡើងនិយាយក្នុងការឡាយចុងក្រោយរបស់នាងព័ន្ធនឹងទ្រព្យសម្បត្តិគឺមិនមែនជាការពិត និងគ្មានភស្តុតាងទាល់តែសោះ។

នាងខ្ញុំដឹងច្បាស់ថាកូនប្រសារនឹងឆ្លើយតប ប៉ុន្តែនិយាយដោយមកជាមួយនឹងភស្តុតាង និងសាក់ខីកម្មពិតប្រាកច្បាស់លាស់ចុងក្រោយនៅក្នុងឆ្នាំ 2020 កូនប្រសារបានខ្ចីលុយនាងខ្ញុំចំនួន 600,000$ ដើម្បីទិញផលិតផលនៅកូរ៉េយកមកលក់ដែលជារោងចក្រមិត្តភ័ក្តរកស៊ីដីធ្លីជាមួយខ្ញុំកាលពីជាង 10 ឆ្នាំមុនដែលរាល់មុខជំនួញទាំងអស់ជាគំនិតផ្តួចផ្តើម និងដើមទុនពីគ្រួសាររបស់ខ្ញុំទាំងអស់ ប៉ុន្តែបែរជានាងនិយាយមកថារាល់ភាពជោគជ័យរាល់ថ្ងៃបានមកពីនាងផ្តួចផ្តើមគំនិតរកស៊ីទាំងដែលនាងមិនចេះភាសាអង់គ្លេសច្បាស់លាស់ និងមិនហ៊ានទាំងឡាយ FB លក់ដូរផងតាំងពីដំបូងមក។ មានមនុស្សជាច្រើនដែលស្គាល់ប្រវត្ថិនាង និងគ្រួសារនាងដែលផ្ទះរស់នៅបន្ទប់តូចជាន់ទី 2 ជុំគ្នា 2-3 គ្រួសារនៅអាគារសេងថៃក្រោយវត្ត ស្វាយដង្គំ ជិតប៉ុស្ត៍ទូរទ្សស៍លេខ 3 ចាស់។

  1. ទោះបីកូនប្រុសរបស់ខ្ញុំបានបួសជាលោកសង្ឃ និងអហោសកម្មអោយអតីតកូនប្រសារគ្រប់បែបយ៉ាង ក៏នាងនៅតែផ្តាច់ទំនាក់ទំនងចៅៗមិនអោយមើលលេងឪពុកនៅវត្ត លើសពីនេះទៅទៀតទោះបីក្រុមគ្រួសារ និងញាតិមិត្តខ្ញុំ បានសុំអង្វរនាងអោយដកពាក្យបណ្តឹងក្តីក៏នាងនៅតែចង់ដាក់គុកកូនប្រុសរបស់ខ្ញុំដែលជាឪពុករបស់កូនៗនាង និងគ្មាននឹងឃើញមនោសចេតនា និងអនុស្សារីយជាប្តីប្រពន្ធដែលកូនប្រុសរបស់ខ្ញុំបានខិតខំប្រឹងប្រែងលៈបង់គ្រប់បែបយ៉ាងដើម្បីផ្តល់អនាគត មុខជំនួយ និងគ្រប់បែបយ៉ាងដើម្បីនាងក្តី។ តើនៅលើលោកនេះមានមនុស្សស្រីដែលសាហាវជិតដាច់បែបនេះប៉ុន្មាននាក់ដែលហ៊ានរៀបចំគំរោងផែនការអន្ទាក់ល្បិចកិចកល់ពិសពុលគ្រប់បែបយ៉ាងដើម្បីលេបយកទ្រព្យសម្បត្តិប្តី និងបង្ហោះវីដេអូសម្លាប់ប្តីខ្លូនឯងទាំងរស់ទាំងដែលកូនប្រុសរបស់ខ្ញុំបានព្រមប្រគល់ទ្រព្យសម្បត្តិទាំងអស់អោយទៅនាងហើយចុះចេញខ្លួនទទេជាមួយបំណុលធនាគារហើយចុងក្រោយគ្រាន់តែកូនប្រុសរបស់ខ្ញុំយកកូនៗទៅដើរលេងនៅខេត្តប៉ុន្មានថ្ងៃសោះនាងបានបង្ហោះវីដេអូដែលបានសន្យាថានឹងលុបនៅចំពោះមុខចៅក្រម ក្រឡាបញ្ជី មេធាវីទាំងសងខាងនឹងនាងខ្ញុំផ្ទាល់ដោយនាងយល់ព្រមធ្វើកិច្ចសន្យាថានឹងលុបបើសិនជាវីដេអូនោះបែកធ្លាយនាងនឹងទទួលខុសត្រូវចំពោះមុខច្បាប់ហើយនឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ និងសិទ្ធិអំណាចមេបាកូនទាំង 3 មកអោយកូនប្រុសរបស់ខ្ញុំវិញ។ ប៉ុន្តែដោយសារកូនប្រុសរបស់ខ្ញុំនិយាយថាមិនបាច់ធ្វើកិច្ចសន្យាទេ ខ្លួនទុកចិត្តថាអតីតភរិយានឹងមិនសម្លាប់ខ្លួនទេ។ ទោះមិនមានកិច្ចសន្យាប៉ុន្តែមានចៅក្រម ក្រឡា បញ្ជី និងសាក្សីជាច្រើនក៏នឹងមានទំងន់ស្មើនឹងកិច្ចសន្យាដែរ ពីព្រោះចៅក្រមជាអ្នកកាន់ច្បាប់។

នាងខ្ញុំសូមអង្វរសម្តេចតេជោ និងសម្តេចគតិបណ្ឌិតដែលជាបិតាសន្តិភាព និងមាតាមនុស្ស និងពូមីងបងប្អូនទាំងអស់គ្នា សូមជួយផ្តល់យុត្តិធម៍ និងការពិតអោយកូនប្រុសរបស់ខ្ញុំដែលគ្នាបានទទួលរងនៅអយុត្តិធម៍ និងប៉ៈពាល់សតិអារម្មណ៍ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរចង់គិតខ្លីម្តងដោយសារឈឺចាប់ពេកចាញ់បោក និងស្លាប់ក្រោមដៃមនុស្សដែលខ្លួនស្រលាញ់ និងជាមនុស្សជឿជាក់ជាទីបំផុតមិននឹកស្មានដល់ថាជាម្តាយរបស់កូនៗខ្លួនឯង។

នាងខ្ញុំសូមគោរពអរគុណជាទីបំផុតចំពោះសម្តេចតេជោ បិតាសន្តិភាព និងសម្តេចកត្តិ មាតា មនុស្ស ដែលជានិច្ចជាកាលតែងតែមានមេត្តាសណ្តោសប្រោះប្រណៃ និងអនុគ្រោះលើកលែងចំពោះរូបនាងខ្ញុំ និងកូនប្រុសរបស់ខ្ញុំ។ គុណរបស់សម្តេចទាំង 2 ពិតជាមហាធំធេងណាស់សំរាប់រូបនាងខ្ញុំ និងតែងតែចងចាំទុកជានិច្ច៕

Facebook Comments
Loading...