ប្រជាពលរដ្ឋចាស់ជរា ចំនួន៣០គ្រួសារ រស់នៅក្នុងសង្កាត់ពន្សាំង បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

0
653

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់លោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារដែលកំពុងជួបប្រទះជីវភាពខ្វះខាតចំនួន ៣០គ្រួសារ រស់នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសសួរសុខទុក្ខ និងចែកអំណោយនោះដែរ លោកប្រធាន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោ​បាយអ្វីឡើយ។

លោកបន្តថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ត្រូវរក្សាឲ្យបាននូវ៣កុំ និង៣ការពារ ៣ការពារនោះទី១.ពាក់ម៉ាស ទី២.លាងសម្អាតដៃឲ្យបានញឹកញាប់ និងទី៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ចំណែក៣កុំ គឺទី១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ទី២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ និង៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩។

ជាចុងក្រោយលោកជា ខេមា បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទីទាល់ក្រ និងចាស់ជរាតាមបណ្តាភូមិ សង្កាត់ដទៃទៀត កុំអាក់អន់ស្រ​ពោនចិត្តអី អនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ និងចែកជូនឲ្យបានគ្រប់គ្នា មិនប្រកាន់​និន្នា​​ការន​យោ​បាយនោះឡើយ ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា តែង​តែចាំជួយ​ប្រជាពលរដ្ឋជានិច្ច ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ​នោះ​ឡើយ។

គួរបញ្ជាក់ថា អំណោយផ្តល់ជូនក្នុងឱកាសនោះមួយគ្រួសារៗទទួលបាន ១អង្ករចំនួន ០១បាវ ២មីចំនួន០១កេស ៣ទឹកត្រីចំនួន០១យួរ និងថវិកាចំនួន២០.០០០រៀល៕

Facebook Comments
Loading...