អស្ចារ្យណាស់សណ្ឋាគារអវកាសដំបូងបង្អស់លើពិភពលោកមានទាំងបារនិងរោងកុនគ្រោងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៥!

0
849

បរទេស ៖ សណ្ឋាគារអវកាសមួយកន្លែងឈ្មោះ Voyager Class Space Station នឹងក្លាយជាសណ្ឋាគារអវកាសដំបូងគេបង្អស់លើពិភពលោក ដែលអាចផ្ទុកមនុស្សបានរហូតដល់៤០០នាក់ គ្រោងនឹងចាប់ផ្តើមការសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ។ មិនមែនមានត្រឹមតែសណ្ឋាគារមួយមុខនោះទេ ប៉ុន្តែមហិច្ឆិតារបស់សណ្ឋាគារនឹងបង្កើតឱ្យមានបារផ្ទាល់ខ្លួន រោងកុន ភោជនីយដ្ឋាន និងកន្លែងស្ប៉ាផងដែរ។

ក្រុមហ៊ុន Orbital Assembly Corporation (OAC)គឺជាក្រុមហ៊ុនសាងសង់សណ្ឋាគារ Voyager នេះ នឹងបានបង្ហើបព័ត៌មានថា ការសាងសង់អាចចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៥ ហើយអាចនឹងចាប់បើកប្រតិបត្តិការនៅក្នុងឆ្នាំ ២០២៧។ ក្រុមហ៊ុន OAC គឺជាក្រុមហ៊ុនផ្តោតសំខាន់ទៅលើការធ្វើអាណានិគមនៃអវកាស ដែលជាអ្វីដែលក្រុមហ៊ុនចង់ធ្វើជាមួយសណ្ឋាគារ Voyager Station។

នៅក្នុងវេបសាយរបស់ក្រុមហ៊ុន សណ្ឋាគារនេះត្រូវបានពិពរណ៌នាថាជា «ស្ថានីយ៍អវកាសបង្វិលដែលត្រូវបានរចនាឡើងដើម្បីផលិតកម្រិតនៃទំនាញសិប្បនិម្មិតដោយបង្កើនឬបន្ថយអត្រានៃការបង្វិល។» បន្ថែមពីលើនេះ សណ្ឋាគារត្រូវបានរចនាឡើងពីដំបូងគឺសម្រាប់ការស្នាក់នៅរបស់ភ្នាក់ងារអវកាសជាតិ ដែលធ្វើការស្រាវជ្រាវទំនាញផែនដីទាប និងភ្ញៀវទេសចរអវកាសដែលចង់ទទួលបានបទពិសោធន៍ជីវិតនៅស្ថានីយ៍អវកាសដ៏ធំមួយជាមួយនឹងភាពងាយស្រួលនៃទំនាញផែនដីទាប និងបរិយាកាសនៃសណ្ឋាគារដ៏ស្រស់ស្អាត។

កន្លែងស្នាក់ខុសប្លែកពីគេនេះសាងសង់ឡើងដោយផ្សារភ្ជាប់រចនាសម្ពន្ធ័រង្វង់ចំនួនពីរជាមួយគ្នា។ មានវង់ខាងក្នុងនិងខាងក្រៅ ហើយខាងក្នុងគឺជាចំណតអំឡុងពេលដែលវង់ខាងក្រៅគឺជាគ្រោងឆ្អឹងនៃសំណង់ផ្តល់ជម្រកដែលអាចរស់នៅបាន ផ្ទាំងសូឡា វិទ្យុសកម្ម និងប្រព័ន្ធដឹកជញ្ជូនផ្លូវដែក ជាពិសេសវាជាកន្លែងដែលមនុស្សនឹងអាចផ្លាស់ប្តូរទីតាំងបានដោយសេរី។

វាមានយានជំនិះភ្ជាប់នៅខាងក្រោមវង់ខាងក្រៅ ដែលយានជំនិះនិមួយៗមានគោលបំណងខុសៗពីគ្នា។ ខ្លះអាចត្រូវបានលក់ទៅអង្គការ NASA សម្រាប់គោលបំណងស្រាវជ្រាវ ខណៈខ្លះទៀតត្រូវប្រើប្រាស់សម្រាប់ការស្នាក់នៅ ភោជនីយដ្ឋាននិងបារ។ យោងតាមគេហទំព័រ Space.com ដើមចមនៃការបង្កើតគម្រោងនេះឡើងត្រូវបានស្រាវជ្រាវជាច្រើនឆ្នាំមកហើយ បន្ទាប់ពីលោក John Blinkcow ដែលជាស្ថាបនិកនៃមូលនិធិ Gateway នៅឆ្នាំ ២០១២ រកឃើញបង្កើតក្រុមហ៊ុន OAC នេះ។

មូលនិធិ Gateway ត្រូវបានបង្កើតឡើងសម្រាប់ការសាងសង់កំពង់អវកាសដំបូង។ គេហទំព័របានពន្យល់ពីផែនការថា «ដើម្បីសម្រេចវា ពួកយើងត្រូវសាងសង់រចនាសម្ព័ន្ធតូចៗជាមុនសិន។ វាជាគម្រោងសំខាន់មួយក្នុងចំណោមគម្រោងដទៃនោះគឺ ស្ថានីយ៍អវកាសបង្វិល Voyager Class។ វាទំនងជាគម្រោងសាងសង់អវកាសពាណិជ្ជកម្មដំបូងបង្អស់ក្នុងប្រវតិ្តសាស្រ្តពិភពលោក»៕

Facebook Comments
Loading...