បន្ទាប់ពីឈ្នះ Atle​tico Madrid យប់មិញនេះលោក Tho​mas Tuchel ​ថា​​គ្មាន​ក្រុម​ណា​ចង់​ប៉ះ​​ក្រុម​Chelsea ​នោះ​ទេ

0
916

កីឡាបរទេស ៖ បន្ទាប់ពីក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Atle​tico Madrid ក្នុងលទ្ធផល ២-០ ទៀតសម្រាប់ជើងទី២យប់មិញនេះ ធ្វើឱ្យពួកគេឈ្នះសរុបទាំងពីរជើង ៣-០ ក្នុងពានរង្វាន់ UCL វគ្គ១៦ក្រុមចុងក្រោយ ហើយលោក Thomas Tuchel ​បាន​អះអាង​ថា​​គ្មាន​ក្រុម​ណា​មួយ​ចង់​មក​ប៉ះ​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការប្រកួតកាលពីយប់មិញនេះក្រុម Chelsea នៅតែធ្វើបានល្អដដែល។ ពួកគេការពារបានយ៉ាងរឹងម៉ាំ និងសម្រុកទៅមុខទទួលបានលទ្ធផលល្អថែមទៀត។ ដោយ១គ្រាប់នៅតង់ទី១សម្រេចបានដោយ Ziyech និងគ្រាប់ទី២ធ្វើបានដោយ Emerson នៅនាទី៩០+៤ទៅហើយ។ ការឈ្នះរបស់ក្រុម Chelsea មួយនេះទៀត បានធ្វើឱ្យក្រុមនៅអង់គ្លេសឡើងដល់ទៅ៣ក្រុមហើយក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Cha​mpions League ដោយ២ក្រុមទៀតនោះមាន ManchesterCity និង Liverpool។

ក្នុងការយកឈ្នះលើក្រុម Atle​tico Madrid ក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះលោកThomas Tuchel ​បាន​អះអាង​ថា​នៅ​ពេល​នេះ ​គ្មាន​ក្រុម​ណា​មួយ​ចង់​មក​​ប៉ះ​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ​នោះ​ទេ ​ដោយសារ​តែ​ការ​រៀប​ចំ​ក្រុម​បាន​យ៉ាង​ល្អ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការឈ្នះក្នុងលទ្ធផល​បិទ AT Madrid ​មិន​ឱ្យ​ត​ដៃ​បាន​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ Tuchel ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ទម្រង់​លេង​ដ៏​ល្អ​របស់​សមាជិក​ក្រុម។ ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​ដែល​ចូល​ដឹក​នាំ Chelsea ​១៣​ប្រកួត ​មិន​ទាន់ស្គាល​ចាញ់​នេះ បាន​និយាយ​ថា​៖ “ពេល​នេះ គ្មាន​នរណា​ចង់​ប៉ះ​យើង​ទៀត​ទេ។ ​យើង​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ណាស់​ទល់ AT Madrid ​។ ​ក្រុម​ទាំង​មូល​សហការ​គ្នា​បាន​ល្អ។ វា​ជា​ទម្រង់​លេង​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត”៕

Facebook Comments
Loading...