មនុស្សម្នាក់បានស្លាប់ និងម៉ូតូឆេះសល់តែគ្រោងឆ្អឹង បណ្តាលមកពីរថយន្តដែលបើកបញ្ច្រាសទិសគ្នា

0
835

ព្រះសីហនុ ៖ មនុស្សម្នាក់បានស្លាប់ និងម៉ូតូឆេះសល់តែគ្រោងឆ្អឹង បណ្តាលមកពីរថយន្តដែលបើកបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៧ និង០០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅចន្លោះ គីឡូម៉ែត្រ១៥៨-១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ អ៊ិចសង់ទ័រ គ្មានស្លាកលេខ ពណ៌ខ្មៅ បើកបរក្នុងទិសដៅពីក្រុងព្រះសីហនុ ឆ្ពោះទៅភ្នំពេញ អ្នកបើកបរ មិនស្កាល់អត្តសញ្ញាណ(ស្លាប់ )ហើយម៉ូតូត្រូវភ្លើងឆេះសល់តែគ្រោងដែក ចំណែករថយន្តបង្ក ម៉ាក់ឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A.1877 ក្នុងទិសដៅបញ្ច្រាសគ្នា អ្នកបើកបររថយន្តបង្កហេតុបានរត់គេចបាត់(មិនស្គាល់អត្តសញ្ញាណ)។

បច្ចុប្បន្នវត្ថុតាងម៉ូតូដែលភ្លើងឆេះសល់តែគ្រោងដែក និងរថយន្តត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយនៅពេលក្រោយ។ ជំណែកសពរងចាំបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...