ឪពុកម្ដាយកំពង់រវល់ធ្វើកិច្ចការផ្ទះ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ដើរទៅលេងស្រះទឹកក្រោយផ្ទះលង់ទឹកស្លាប់

0
732

ស្វាយរៀង ៖ ឪពុកម្ដាយកំពង់រវល់ធ្វើកិច្ចការផ្ទះ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ដើរទៅលេងស្រះទឹកក្រោយផ្ទះលង់ទឹកស្លាប់ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៤៥រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុច ភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់នេះមានឈ្មោះសាយ គឹម ថុង អាយុ៥ឆ្នាំកន្លះ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានដើរទៅលេងទឹកស្រះនៅខាងក្រោយផ្ទះចម្ងាយប្រមាណ១៥០ម៉ែត្រ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុឪពុកម្ដាយជាប់រវល់ធ្វើកិច្ចការផ្ទះដោយមិនបានចាប់អារម្មណ៍ និងកូនប្រុសឡើយ ហើយកុមារងគ្រោះបានដើរទៅលេងទឹកស្រះនៅខាងក្រោយផ្ទះចម្ងាយប្រមាណ១៥០ម៉ែត្រ មួយសន្ទុះក្រោយមកស្រាប់តែមិនឮសូរសម្លេងកូននិយាយឆ្លើយឆ្លងជាមួយទៀត ទើបភ្ញាក់ខ្លួនស្រែកហៅនិងដើរកស្រាប់តែប្រទះឃើងលង់ក្នុងទឹកស្រះ និងប្រញាប់ប្រញ៉ាលជួយស្រង់និងសង្គ្រោះតែជាអកុសលយឹតពេលទៅហើយ គឺក្មេងប្រុសបានស្លាប់មុនជួយមានការជួយសង្គ្រោះទៅទៀត។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...