នារីរូបស្រស់ម្នាក់សង្ស័យស្រវឹង បើករថយន្តម៉ាកPriusបុករះបង្គោ​លឡាក់ និងកន្លែងលក់សាំង ចុងក្រោយធ្លាក់ចូលប្រឡាយទឹកស្អុយ

0
694

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹង បើករថយន្តម៉ាកPrius បោះពួយយ៉ាងលឿនហើយជ្រុលចង្កូតបុករះបង្គោលឡាក់ និងកន្លែងលក់សាំង បណ្ដាលឲ្យរថយន្តធ្លាក់ប្រឡាយទឹកស្អុយ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក  Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BA-3202 បើកដោយនារីរូបស្រស់ម្នាក់សង្ស័យស្រវឹងធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនព្រមទាំងចុចស៊ីផ្លេផងដែរ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃបុករះបង្គោលឡាក់បាក់២ដើមនិងតូបលក់សាំងរងខូចខាត រីឯរថយន្តមិនទាន់អស់ល្បឿនក៏ធ្លាក់ចូលប្រឡាយទឹកស្អុយស្ទើរលិចបាត់ សំណាងល្អដែរម្ចាស់រថយន្តលូនចេញតាមកញ្ចក់មកលើគោកគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុហើយបានឲ្យតំណាងម្ចាស់រថយន្តបង្កស្ទួចយកទៅជួសជុលដោយខ្លួនឯង៕

Facebook Comments
Loading...