តូម៉ាកMSXបើកក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

0
679

ភ្នំពេញ ៖ ម៉ូតូម៉ាកMSXបើកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់បើកឆ្លងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវសេះសរ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ង់ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A -2218 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងទៅផ្លូវសេះសរ ខណៈពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GA-8654 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ពីចំហៀងក្បាលរថយន្តខាងស្ដាំពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុ ជនរងគ្រោះភាគីខាងម៉ូតូត្រូវបានរថយន្តសាមុយរបស់មន្ទីពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកតៃកុងរថយន្តក្រឡុកស៊ីម៉ង់ក៏ចុះពីលើរថយន្តគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

Facebook Comments
Loading...