យុវជនម្នាក់កំពង់ជិះម៉ូតូត្រូវរថយន្តស្ទួចបើកឆ្លងផ្លូវបុកនិងកិនបែកក្បាលស្លាប់ភ្លាមៗទាំងពាក់មួកសុវត្ថិភាព

0
771

ភ្នំពេញ ៖ យុវជនម្នាក់កំពង់ជិះម៉ូតូម៉ាក MSX ត្រូវរថយន្តស្ទួចដឹកសសរគ្រឹះ បើកឆ្លងផ្លូវមកបុកទាំងកំរោល ហើយកិនបែកក្បាលទាំងពាក់មួកសុវត្ថិភាពស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម ដែលហេតុការណ៍គ្រោះថ្នាក់នេះដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃ ត្រង់ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ចំណុចមុខវត្តកប់ស្រូវ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវីតក្នុងគ្រោះថ្នាក់នេះឈ្មោះ ឈាន ឈឺនហឺ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ូតូ ម៉ាក MSXពណ៌សលាយខ្មៅមួយគ្រឿងពាកស្លាកលេខ ភ្នំពេញ១GA.៣១៤៤។ ចំណែករថយន្តបង្ក ជារថយន្តស្ទួចដឹកសសរគ្រឹះ ម៉ាកនីស្សាន់ ពណ៌ខៀវពាកស្លាកលេខ ភ្នំពេញ៣A.២៨៨៨ អ្នកបើកបរបានរត់គេចខ្លួនបាត់ដោយទុករថយន្តចោល។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងមួយគ្រឿងខាងលើ ក្នុងទិសដៅពីលិចទៅកើត។ នៅពេលមកដល់ចំណុច កើតហេតុរថយន្តស្ទួចបានឡើងចេញពីផ្លូវបេតុងមកពីទិសខាងត្បូង បើកឆ្លងផ្លូវមកបុកនិងកិន ជនរងគ្រោះបណ្តាលអោយបែកក្បាល ស្លាប់នៅកន្លែងតែម្តង។ បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តបានបើកគេចទៅទិសខាងលិចរួចក៍បានបត់ចូលតាមផ្លូវលំបានប្រមាណកន្លះគីឡូម៉ែត្រ ក្នុងភូមិកប់ស្រូវធំមានរោងការមួយកណ្តាលផ្លូវក៍បានឈប់រថយន្តរត់គេចខ្លួនបាត់។ ក្រោយកើតហេតុប៉ូលិសមូលដ្ឋានក៍បានចុះទៅកន្លែងកើតហេតុ សម្រួលចរាចរណ៍និងបានទាក់ទងទៅនគរបាលចរាចរណ៍ ចុះទៅវាស់វែងរួចនាំយករថយន្តនិងម៉ូតូបញ្ជូន ទៅកាន់ការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនាពេលក្រោយ។ ចំណែគសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...