«Me siento mal» ជាពាក្យចុងក្រោយដែល Diego Maradona និយាយប្រាប់ក្មួយមុនទទួលមរណភាព

0
921

អាហ្សង់ទីន ៖ Diego Maradona បានទទួលមរណភាពហើយ កាលពីថ្ងៃពុធកន្លងទៅនេះ ដោយសារជំងឺគាំងបេះដូងនៅឯផ្ទះរបស់លោក ក្នុងប្រទេសអាហ្សង់ទីន គឺក្រោយរយៈពេលពីរសប្តាហ៍ នៃការចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីវះកាត់ឈាមហូរក្នុងខួរក្បាលបានជោគជ័យ។

ម្ចាស់ជើងឯក World Cup ឲ្យអាហ្សង់ទីននៅឆ្នាំ១៩៨៦ ត្រូវបានគេស្គាល់ជាអតីតវីរបុរស នៅក្នុងពិភពបាល់ទាត់មួយរូប ដែលទទួលបានភាពល្បីល្បាញខ្លាំង ក្នុងកំឡុងទសវត្សឆ្នាំ៨០ មុនប្រកាសចូលនិវត្តនៅឆ្នាំ១៩៩៧។

ដោយសារតែជំងឺញាំញីឥតស្រាកស្រាន្ត ស្ថានភាពសុខភាព របស់ Maradona ក៏កាន់តែចុះខ្សោយទៅ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើតាមរបាយការណ៍ពី DailyMail ចុះផ្សាយថា នៅព្រឹកថ្ងៃពុធកន្លងទៅ Maradona បានចុះពីបន្ទប់គេងមកបរិភោគអាហារពេលព្រឹក ហើយមើលទៅលោកមានសភាពស្លេកស្លាំង និងដឹងខ្លួនឯងដូចគ្នា ថាមានអារម្មណ៍រៀងរងាខុសធម្មតា។

ពាក្យមួយម៉ាត់ចុងក្រោយ ដែល Maradona បាននិយាយទៅក្មួយប្រុសរបស់លោក មុនឡើងមកសម្រាកវិញនោះ គឺលោកនិយាយថា៖ «Me siento mal» (ជាភាសាអេស្ប៉ាញ ដែលជនជាតិអាហ្សង់ទីនប្រើប្រាស់) ដោយវាមានន័យថា «ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមិនស្រួលខ្លួនទេថ្ងៃនេះ»។

រហូតដល់ពេលរសៀល គិលានុបដ្ឋាយិកាដែលនៅមើលថែទាំលោក Diego Maradona ក៏ឃើញថា សភាពរបស់ Maradona កាន់តែចុះខ្សោយទៅហើយ ក៏ប្រញាប់ខលហៅគ្រូពេទ្យ តែសោកស្តាយពេលមកដល់លោកបានចែកឋានបាត់ទៅហើយ។ជាការកាន់ទុក្ខវីរបុរសរូបនេះ ប្រធានាធិបតីប្រទេសអាហ្សង់ទីន លោក Alberto Fernandez បានប្រកាសធ្វើការកាន់ទុក្ខចំនួន៣ថ្ងៃ នៅទូទាំងប្រទេស៕

Facebook Comments
Loading...