រោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅខណ្ឌដង្កោ ត្រូវបានភ្លើងកំពុងឆាបឆេះ

0
872

ភ្នំពេញ ៖ រោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌដង្កោ កំពុងត្រូវបានភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលទៅសមត្ថកិច្ចមូលដ្ឋានបញ្ចេញរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយអន្តរាគមន៍។

ហេតុការណ៍គ្រោះអគ្គីភ័យនេះ កើតឡើង កាលពីវេលាម៉ោង ៩ និង៣៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០  នៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ខណៈពេលនេះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ កំពុងញាប់ដៃ ក្នុងការជួយអន្តរាគមន៍ជួយសង្គ្រោះ នៃគ្រោះអគ្គីភ័យនេះ ដោយមិនទាន់ដឹងអំពីមូលហេតុនោះទេ៕

Facebook Comments
Loading...