ភ្នំពេញ ៖ បុរសម្នាក់ដោយសារមានវិបត្តិក្នុងគ្រួសារ បានចងកសម្លាប់ខ្លួននៅដើមទំពូងក្រោយផ្ទះស្លាប់បានសម្រេច កាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រោមដើមទំពូងក្រោយផ្ទះ ស្ថិតនៅក្នុងភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ឈ្មោះ ខន វ៉ាន់ឌី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ ស្លាកស្នាមបន្សល់ទុក ១.មានស្នាមជាំទ្រុឌជាំជុំវិញបំពង់ក និងមានស្នាមលេចទឹកនោមជោកខោ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះដើរទៅផឹកស្រវឹងជោគជាំជារៀងរាល់ថ្ងៃ ដោយសារមានវិបត្តិក្នុងគ្រួសារ(ប្រពន្ធសុំលែង)។ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីផឹកស៊ីវិញ(ស្ថានភាពស្រវឹង) ក៏បានស្រែកឡុឡាជេរក្រុមគ្រួសារជាប្រចាំ បន្ទាប់មកជនរងគ្រោះក៏ដើរទៅខាងក្រោយផ្ទុះបាត់ទៅ បានមួយសន្ទុះក្រោយមកស្រាប់តែស្ងាត់មិនឮសំលេងឡូឡា ភ្លាមនោះឈ្មោះ ខន សំខាន់ ភេទប្រុស(ត្រូវជាប្អូនបង្កើត)ក៏បានដើរទៅមើលខាងក្រោយផ្ទះស្រាប់តែឃើញជនរងគ្រោះចងកនៅលើដើមទំពូងដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ឆ្លងតាមការស្រាវជ្រាវពិនិត្យនិងការបំភ្លឺជុំកន្លែងកើតហេតុ របស់កម្លាំងផ្នែកជំនាញវិភាគនិងពិនិត្យកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សពជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាតដោយខ្លួនឯង(ចងក)ពិតប្រាកដមែន។ បច្ចុប្បន្ន ដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ងារង បានអនុញ្ញាត្តិអោយសមត្តកិច្ចនគរបាលរដ្ឋបាលពន្សាំង ប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះស្ថិតនៅចំណុចកើតហេតុខាងលើ៕