សង័្សយជំងឺសសៃប្រសាទរើឡើង យោធិនចូលនិវត្តន៍ម្នាក់ដាច់ចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន

0
1436

ឧត្តរមានជ័យ ៖ អតីតយោធាចូលនិវត្តន៍មា្នក់សម្រេចចិត្តចងកបញ្ចាប់ជីវិតស្លាប់យ៉ាងអាណោចអធម៌នៅគេហដ្ឋានរបស់ខ្លួន ដែលហេតុនេះត្រូវបានក្រុមគ្រួសារប្រទះឃើញនិងនាំអោយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នៅផ្ទះជនរងគ្រោះផ្ទាល់ស្ថិតនៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

បើតាមអោយដឹងពីឈ្មោះអ៊ីន ប៉ុក ត្រូវជាប្រពន្ធសពបានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះចន ជឿន អាយុ៥៩ឆ្នាំនិងមានជំងឺសសៃប្រសាទប្រចាំកាយដោយញៀនស្រា។ គាត់បន្តទៀតថាមុនពេលហេតុការនេះកើតឡើងប្តីរបស់គាត់ចេះតែនៅម្នាក់ឯងមិនអោយនរណាចូលជិតឡើយ។ជាពិសេសថ្ងៃទី២៥ម្សិលមិញជនរងគ្រោះឡើងទៅលើផ្ទះចាក់សោពីក្នុងជាប់សូម្បីចំណីអាហារនិងថ្នាំពេទ្យក៏ហុចតាមប្រហោងជញ្ជាំងដែរ។គាត់(អ៊ីន ប៉ុក)បន្ថែមថានេះមិនមែនជាលើកទីមួយទេដែលជនរងគ្រោះធ្វើអញ្ចឹងព្រោះច្រើនដងហើយទើបក្រុមគ្រួសារមិនចាប់អារម្ភ។ស្រាប់តែព្រឹកមិញនេះមានការស័ង្សយកូនៗទៅអើតមើលក៏ឃើញប្តីគាត់(អ៊ីន ប៉ុក)ចង់កស្លាប់បាត់ទៅហើយ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលកម្លាំងសមត្ថកិច្ចជំនាញក៏មកដល់ក្រោយពីធ្វើកោសល្យវិច្ច័យបានញ្ជាក់ថាជនរគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែននិងបានប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...