រដ្ឋបាលខណ្ឌនិងធ្វើយ៉ាងណាចំពោះសំណង់ដែលសង់រំលោភលើចិញ្ចើមផ្លូវតាមបណ្តាសង្កាត់ ក្នុងខណ្ឌព្រែកព្នៅ

0
1390

ភ្នំពេញ ៖ កិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សាព្រែកព្នៅ អាណត្តិទី៣ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ផ្តោតសំខាន់លើបញ្ហាសំណង់ដែលសង់រំលោភលើចិញ្ចើមផ្លូវហើយកំពង់កើតឡើងតាមបណ្តាសង្កាត់ ក្នុងខណ្ឌព្រែកព្នៅ នាពេលបច្ចប្បន្ននេះ និងសំណង់ដែលសង់ខ្លួនឯងយូរហើយ ដោយមិនត្រូវតាមលក្ខណបច្ចេកទេសតើឲ្យប្រជាពលរដ្ឋធ្វើយ៉ាងណា?។

លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិត ស្នើដល់អភិបាលនៃគណៈអភិ​បាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់សំណង់ គ្មានលិខិត្តអនុញ្ញាតិសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតិសាងសង់ឲ្យខានតែបាន និងឲ្យមានប្រសិទ្ធភាព ក្នុងន័យរឹតបន្ដឹងការគោរពលិខិតបទដ្ឋានគតិយុត្តិ ក៏ដូចជាធានាបាននូវ សុវត្ថិភាព និងគុណភាព ជូនប្រជាពលរដ្ឋ ថាតើសំណង់ដែលរំលោភលើចិញ្ចើមផ្លូវយើងត្រូវមានវិធានការបែបណា?។

ឆ្លើយតបនិងបញ្ហានេះលោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យសុរិយោដីសំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ លើកឡើងថា យើងត្រូវរួមគ្នាលុបបំបាត់នូវ សំណង់ដែលរំលោភលើចិញ្ចើមផ្លូវ សំណង់គ្មានលិខិត្តអនុញ្ញាតិសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតិសាងសង់បានលុះត្រាតែចាប់ផ្តើមពីប្រជាពលរដ្ឋ អាជ្ញាធរភូមិ សង្កាត់ បើមិនដូច្នោះទេគឺពីបាកទប់ស្កាត់ជាក់ជាមិនខាន។ តែយ៉ាងណាប្រជាពលរដ្ឋដែលសង់សំណង់ មិនរឹងមាំមិនជាបញ្ហាប៉ុន្មានទេយើងអាចរុះរើបាន តែបើសង់សំណង់រឹងមាំវិញហើយរំលោភលើចិញ្ចើមផ្លូវនោះ គឺខាងភូមិបាលខណ្ឌមិនចេញច្បាប់អនុញ្ញាតិឡើយ។

លោកបន្តថា ចំណែកសំណង់ដែលសង់ខ្លួនឯងយូរហើយ ដោយមិនត្រូវតាមលក្ខ​ណបច្ចេកទេស គឺត្រូវធ្វើលិខិតមកមន្ត្រីជំនាញដើម្បីចុះពិនិត្យមើលថាតើ សំណង់នោះបានយូរអង្វែងឬយ៉ាងណា បើមន្ត្រីជំនាញចុះពិនិត្យហើយឃើញថា សំណង់នោះបានយូរអង្វែងហើយមិនមានបញ្ហានោះទេ។

ដោយឡែកលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រាសាសន៍ថា ការងារសំណង់គឺជាការងារដែលមិនអាចព្រងើយ កន្ដើយបានឡើយ បើសិនជាការសាងសង់ខ្វះលក្ខណៈបច្ចេកទេសនោះ ទោះជា១ជាន់ក្ដី គឺវាអាចមានបញ្ហា ដែលនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន។ ដូចនេះទាំងរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ អង្គភាពជំនាញ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំប្រឹងប្រែងរួមគ្នា ធ្វើយ៉ាងណាគ្រប់​គ្រង និងទប់ស្កាត់ សំណង់គ្មានលិខិត្តអនុញ្ញាតិសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតិសាងសង់ ឲ្យបានប្រកបដោយប្រសិទ្ធភាព។

លោកបញ្ជាក់ថា ចំពោះសំណង់ដែលសង់រំលោភលើចិញ្ចើមផ្លូវតាមបណ្តាសង្កាត់នោះ រដ្ឋបាលបានខណ្ឌបានចុះកាត់ហើយតាមបណ្តោយផ្លូវជាតិលេខ៥ បន្ទាប់ពីយើងបានជូនដំណឹងហើយនោះ ហើយយើងនិងធ្វើជាបន្តបន្ទាប់ទៀតតាមបណ្តាសង្កាត់ក្នុងខណ្ឌព្រែកព្នៅ។ ក្នុងនោះផងដែរលោកសុខ សម្បត្តិ បានកោតសសើរដល់មន្ត្រីសាលាខណ្ឌ និងសង្កាត់ ដែលបានបំរើប្រជាពលរដ្ឋទាន់ពេលវេលា បើទោះកម្ពុជាកើតមានវីរុសកូវីដ១៩ នាពេលបច្ចប្បន្ននេះក៍ដោយ៕

Facebook Comments
Loading...