អាជ្ញាធរខណ្ឌព្រែកព្នៅ ចែកទឹកជូនប្រជាពលរដ្ឋដោយមិនគិតប្រាក់

0
755

ភ្នំពេញ ៖ ប្រជាពលរដ្ឋតាមបណ្ដាភូមិមួយចំនួន ក្នុងសង្កាត់គោករកា ក្នុងខណ្ឌព្រែកព្នៅ ដែលកំពុងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ ខណៈដែលរដូវប្រាំងមាន​ស​ភាពក្ដៅហួតហែង និងអូសបន្លាយជាច្រើនខែមកហើយនោះ បានទទួលទឹកស្អាតពីអាជ្ញា​ធរ​រាជ​ធានីភ្នំពេញ និងសាលាខណ្ឌព្រែកព្នៅ។

ក្នុងការចុះផ្តល់ទឹកជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ មានការ​ចូលរួមពីលោក សុខ សម្បត្តិ អភិបាល​ខណ្ឌព្រែកព្នៅ មន្ត្រីសាលាខណ្ឌ និងសង្កាត់បាននាំយក​ទឹកស្អាត ដឹកតាមរថយន្ដ ទៅចែកជូនប្រជាពលរដ្ឋតាមបណ្តាភូមិដែល​កំពុងតែខ្វះខាតទឹក​ប្រើ​ប្រាស់ជាខ្លាំ ក្នុងសង្កាត់គោករកា។ ភូមិដែលបាននាំទឹកទៅចែកជូន ប្រជាពលរដ្ឋនោះរួមមាន ភូមិស្វាយចេក ភូមិបែកបក ភូមិកប់​ស្រូវតូច ភូមិកប់ស្រូវធំ ភូមិព្រៃធំត្រពាំងវែង និងភូមិត្រពាំងពោធិ៍ក្នុងសង្កាត់គោករកា។

លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញ និងសាលាខណ្ឌព្រែកព្នៅ បានជួយសម្រួលនៃការលំបាករបស់ប្រជាពលរដ្ឋ គឺដឹកទឹកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដាក់តាមបណ្តាភូមិដែលខ្វះទឹកប្រើប្រាស់ ដោយមិនគិតប្រាក់នោះឡើយ គឺយើងមានរថយន្តដែលជាអំណោយរបស់សម្តេចកិត្តព្រឺទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មានមូទ័របូមចេញចូលដែលមានភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការអញ្ជើញមកទទួល យកទឹកទៅប្រើ​ប្រាស់​តាមតម្រូវការ។

លោកបន្តថា ការដឹកទឹកជូនប្រជាពលរដ្ឋនេះគឺយើងធ្វើជារៀងរាល់ថ្ងៃ ដោយមិនគិតប្រាក់ពីបងប្អូនឡើយ រហូតដល់ភ្លៀងធា្លក់និង​មានទឹកប្រើ​ប្រា​ស់​គ្រប់គ្រាន់ឡើងវិញ ទើបយើងឈប់ដឹកជូនពួកគាត់ទៀត។ លោកបន្តថា សូមឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទឹកមានការសន្សំសំចៃនារដូវប្រាំងដែលមាន​ស​ភាពក្ដៅហួតហែងនេះ ហើយស​ភាពក្ដៅហួតហែងបែបនេះ នៅអូសបន្លាយជាច្រើនខែទៀត។

ជាចុងក្រោយលោកសុខ សម្បត្តិ ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវការពារសុខភាព ពិសេសក្មេងតូចៗងាយរងគ្រោះ។ ជាងនេះទៅទៀតត្រូវឧស្សាហ៍លាងដៃឲ្យបានស្អាត បើមានអ្នកដែលមានអារះសង្ស័យត្រូវរាយការណ៍ដល់មណ្ឌលសុខភាពដែលនៅជិតអ្នក ដើម្បីការពារជម្ងឺកូវិដ១៩ឲ្យបានទាំងអស់គ្នា៕

Facebook Comments
Loading...