តើFloyd ហ៊ានទេប្រកួតសកល១១ទឹក និងមួយទឹកទៀតប្រកួតជាលក្ខណៈMMA និងកីឡាករKhabib Nur​magom​edov

0
1052

បរទេស៖ អ្នកប្រយុទ្ធ UFC មិនដែលចាញ់របស់រុស្ស៊ី កីឡាករ Khabib Nur​magomedov បានទម្លាយឲ្យដឹងថា គេបានទទួលសំណើក្នុងការឡើងប្រកួតជាមួយអ្នកប្រដាល់អាមេរិក Floyd Mayweather ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតប្រកួត១២ទឹក ក្នុងនោះ១១ទឹកលក្ខណៈប្រដាល់សកល និងមួយទឹកទៀតប្រកួតជាលក្ខណៈ MMA។

យោងតាមប្រភពពី Yahoo Sports អ្នកប្រយុទ្ធ UFC ល្បីឈ្មោះ Khabib នឹងទទួលបានប្រាក់តម្លៃខ្លួនប្រមាណជា១០០លានដុល្លារ បើសិនជាគេយល់ព្រមក្នុងការប្រកួតជាមួយអ្នកប្រដាល់ជិតនឹងចូលនិវត្តន៍របស់អាមេរិក Floyd Mayweather។

បើសិនជាការប្រកួតរវាងអ្នកទាំងពីរកើតឡើងមែននោះ ទំនងជាការប្រកួតនឹងធ្វើឡើងលក្ខណៈជាប្រដាល់សកលច្រើនជាងការប្រយុទ្ធបែបគុនចម្រុះ ដូចគ្នាទៅនឹងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ អ្នកប្រយុទ្ធ UFC ល្បីឈ្មោះរបស់អៀរឡង់ Conor McGregor បានឡើងប្រកួតប្រដាល់សកលជាមួយ Floyd Mayweather។ ជាលទ្ធផល ពេលនោះ Floyd បានយកឈ្នះក្នុងទឹកទី១០។

ថ្លែងប្រាប់សារព័ត៌មាន Yahoo Sports អ្នកលេងគុនចម្រុះរបស់រុស្ស៊ី Khabib បាននិយាយយ៉ាងដូច្នេះថា៖(Floyd) Maywaether គឺវាយដើម្បីតែលុយប៉ុណ្ណោះ។ វាគឺគ្រាន់តែដើម្បីលុយ។ អ្នករៀបចំការប្រកួតចង់ឲ្យខ្ញុំវាយជាមួយ Mayweather ជាខ្លាំង។

គួរឲ្យដឹងផងដែរថា កាលពីដើមខែកន្លងទៅ Khabib ធ្លាប់បាននិយាយថាគេចង់ប្រកួតជាមួយអ្នកប្រដាល់វ័យ៤៣ឆ្នាំ Floyd ដោយប្រកួត១២ទឹក ក្នុងនោះ១១ទឹកលក្ខណៈប្រដាល់សកល និងមួយទឹកទៀតប្រកួតជាលក្ខណៈ MMA៕

Facebook Comments
Loading...