ម៉ូតូ​ម៉ាក​ហុងដា​វេ​វ បើក​ជែង​គោយន្ត​ជ្រុល​ទៅ​បុក​អ្នក​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ថន់ម្នាក់

0
856

កំពង់ធំ​ ៖​ ម៉ូតូ​ម៉ាក​ហុងដា​វេ​វ បើក​ជែង​គោយន្ត​ជ្រុល​ទៅ​បុក​អ្នក​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម ដែលបើកបញ្ច្រាសទិសគ្នាបណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស ធ្ងន់​ម្នាក់ កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​កៅស៊ូ ភូមិ​ប្រាសាទ ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ។

ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បើ​យោង​តាម​ប្រភព​សាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ទាំង​២​គ្រឿង ​បាន​បើកបរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា ​ដោយ​​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ ស្លាក​លេខ​កំពង់ចាម​1H.8220 បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច​ បើកបរ​ដោយ​ឈ្មោះ ពេជ ពី​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ភូមិ​ប្រាសាទ ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ បាន​រង​របួស​ធ្ងន់ មិន​ពាក់មួក​សុវត្ថិភាព។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក ហុងដា​វេ​វ ពណ៌​ខ្មៅ ស្លាក​លេខ​កំពង់ធំ​1G.5610 បើកបរ​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​ឈ្មោះ ភិន ផេង ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ​ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ដោយសារ​ភ្លេច​ពាក់មួក​សុវត្ថិភាព។ ម៉ូតូ​ទាំង​០២​គ្រឿង ខូចខាត យ៉ាង​ដំណំ ​​ឯ​អ្នករបួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ,​ សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ។

សមត្ថកិច្ច​ចរាចរណ៍ បាន​បញ្ជាក់​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​ដោយសារ​ឈ្មោះ ភិន ផេង ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ វ៉ា​ជែង​គោយន្ត​ចូល​ទៅ​បុក​អ្នក​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម ​​​ឈ្មោះ ពេ​ជ ពី​ន​ បើកបរ​ក្នុង​គន្លង​ផ្លូវ​ផ្ទុយគ្នា។ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ​ ប្រមូល​វត្ថុតាង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​សំបូរ​៕​

Facebook Comments
Loading...