សព​បុរសម្នាក់​មិន​ស្គាល់​អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញចងកនិងដើមក្រខុបហើមហើលលេងស្គាល់

0
878

ភ្នំពេញ ៖ សព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ ត្រូវ​គេ​ប្រទះឃើញកាលពីវេលាម៉ោង​៩និង​២០​នាទី​ ថ្ងៃ​ទី​១២ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ដែលចង.ក ​នឹង​ខ្សែ​នីឡុង​ ទៅ​នឹង​ដើម​ក្រខុប​ស្លាប់​យ៉ាង​អាណោច​អធម​ ហើម​ស្អុយរលួយ​មើល​លែង​ស្គាល់ នៅ​ក្នុង​ដី​ឡូ​ទ៍ មួយ​កន្លែង ក្នុង​ក្រុម​៨​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រជាធានីភ្នំពេញ។

សមត្ថកិច្ច ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ​ឆ្នាំ​២០២០​កម្លាំង​សមត្ថកិច្ច​យើង​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​មក​ថា បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​ចង.ក ​ស្លាប់​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង។ ក្រោយពី​បាន​ទទួល​ដំណឹង​នេះ​ហើយ កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍ និង​ខណ្ឌ​បាន​ចុះ​មកដល់​កន្លែង​កើត​ហេតុ រួច​ហៅ​ប៉ូលិស​បច្ចេកទេស​ទៅ​ពិនិត្យ។

សមត្ថកិច្ច​ បាន​បន្ត​ថា សព​បុរស​ពាក់​អាវ​ពណ៌ ស ដៃ​វែង ស្លៀក​ខោ មាន​វ័យ​ចន្លោះ​ពី​២០ ទៅ​៣០​ឆ្នាំ ត្រូវ​បាន​ប្រទះឃើញ​ចង.ក​ស្លាប់​នៅ​ក្នុង​ព្រៃ​ដើម​ក្រខុប​​ក្នុង​ដី​ឡូត៍។ តាម​ការពិនិត្យ​ជាក់​ស្តែង សាកសព​បុរស​រងគ្រោះ មាន​សភាព​ហើម​ស្អុយរលួយ​មើល​លែង​ស្គាល់​ទៅ​ហើយ អាច​ប្រហែល​ស្លាប់​រយៈពេល​១៥​ថ្ងៃ​ហើយ៕

Facebook Comments
Loading...