ជនសង្ស័យម្នាក់ឆក់កាបូបបានសម្រេច៤ថ្ងៃ តែត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនបាននៅខណ្ឌដូនពេញ

0
753

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ឆក់កាបូបបានសម្រេចរយៈពេល៤ថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះកាលពីថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២០កន្លងមក។ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឃើញមុខសញ្ញានេះក៍ដេញតាមរហូតដល់សង្កាត់ស្រះចកខណ្ឌដូនពេញទើបចាប់បាន នៅវេលាម៉ោ១៧ និង០០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ ឃិន សារ៉ន ភេទប្រុស អាយុ២១ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណេកជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរ (គាត់ធ្វើដំណើទៅបាត់ក្រោយកើតហេតុមិនបានមកដាក់ពាក្យបណ្តឹង) ។
ប្រភពដដែលបានបន្តអោយដឹងទៀតថា៖ក្រោយសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីរងគ្រោះនៅចំណុចមុខហាងគុយទាវ៣ជំនាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៨-០២-២០២០ វេលាម៉ោង១២ និង០០នាទី ពិតប្រាកដមែន។
ជនសង្ស័យបានឆ្លើយសារភាពទៀតថាក្រោយពីខ្លួនបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះបានហើយគឺនៅក្នុងកាបូបនោះមានសម្ភារៈ ទូរសព្ទ័ដៃ០១គ្រឿងសេរីចាស់ និងលុយខ្មែរ២០.០០០រៀល។ សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ គ្មានស្លាកលេខ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Facebook Comments
Loading...