កំពង់ធំ ៖ រថយន្តសាំងយ៉ុងពណ៌ស១គ្រឿង ឆ្លងខ្សែអាគុយបណ្ដាលឲ្យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១៤ និង ៤៥នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ សំណាងល្អបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយពន្លត់ទាន់។
ក្នុងករណីឆេះរថយន្តនេះ ត្រូវបានគេស្គាល់ថា ជារថយន្ត ម៉ាកសាំយ៉ុងពណ៌ស ស្លាកលេខភ្នំពេញ 2U2950 របស់ក្រុម ហ៊ុនKWTFស្ថិតនៅលើវិថីតេជោមាស ភូមិទី៥ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ អ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះសុ ផាដែន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិភ្នំពេញ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងករណី ឆេះរថយន្តនេះ គឺបណ្ដាលឲ្យខូចខាតតិចតួចនិងសម្ភារមួយចំនួនមូលហេតុ បណ្ដាលមកពីឆ្លងខ្សែអាគុយរថយន្ត ត្រូវបានសមត្ថកិច្ច ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំបានចេញអន្តរាគមន៍ចំនួន០១គ្រឿងតែមិនបានប្រើប្រាស់ទឹកនោះទេដោយប្រជាពលរដ្ឋពន្លត់ទាន់ពេលបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន០២បំពង់និងប្រើប្រាស់ប្រព័ន្ធទឹកសុវត្ថិភាពផ្សារកំពង់ធំអស់ចំនួន០៣ ទើបរលត់ទាំងស្រុង៕