ក្រុមបាល់ទាត់យុវជនខណ្ឌព្រែកព្នៅ កំពុងប្រឹងប្រែង ហ្វឹកហាត់យ៉ាងសកម្ម ជារៀងរាល់សប្តាហ៍

0
938

ភ្នំពេញ ៖ ក្រុមបាល់ទាត់យុវជនខណ្ឌព្រែកព្នៅ កំពុងប្រឹងប្រែង ហ្វឹកហាត់យ៉ាងសកម្ម ជារៀងរាល់សប្តាហ៍ នៅទីលានរៀលសុកឃើ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបង្កើនបច្ចេកទេស និងកម្រិតសមត្ថភាពឲ្យកាន់តែខ្លាំងក្លា សម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Soccer Leagueលើកទី៥ រដូវកាលថ្មី ២០១៩ ដែលនឹងត្រូវដំណើរការប្រកួតជាផ្លូវការ នាថ្ងៃទី០២ ខែវិច្ឆិកា តទៅ។

លោក​​ឈាន ណារ៉ា តំណាងក្រុមបាល់ទាត់ យុវជនខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ការប្រមូលផ្តុំហ្វឹកហាត់ គឺដើម្បីបង្កើនបច្ចេកទេសឲ្យកីឡាករ នៅក្នុងក្រុម លេងស៊ីសង្វាក់គ្នាបានល្អ ដើម្បីដណ្ដើម ជោគជ័យពី ការប្រកួតជាផ្លូវការ នាអំឡុងដើម ខែក្រោយនេះ។លោកឲ្យដឹងដែរថានៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្រុមរបស់លោក បានធ្វើការហ្វឹកហាត់យ៉ាងសកម្ម ក្នុង១សប្ដាហ៍ ៣ថ្ងៃក្នុង១ថ្ងៃ២ម៉ោង ពីម៉ោង៦ ដល់ម៉ោង៨យប់ រៀងរាល់ថ្ងៃច័ន្ទ ពុធ និងថ្ងៃសុក្រ។

លោកបន្តថា ការហ្វឹកហាត់នេះ គឺនៅមិនទាន់គ្រប់គ្រាន់នៅ ឡើយទេ ដើម្បីពង្រឹងបច្ចេក​ទេសបន្ថែមទៀត ក្រុមរបស់លោកតែង បានណាត់ជួបជាមួយបណ្តាក្រុមបាល់ទាត់ផ្សេងៗទៀត ដើម្បីប្រកួតមិត្ត ភាពកម្តៅសាច់ដុំជារៀងរាល់សប្តាហ៍ ផងដែរ។ ជាក់ស្ដែង ក្នុងសប្ដាហ៍នេះ ក្រុមយុវជនខណ្ឌព្រែកព្នៅ ត្រូវណាត់ជួបជាមួយ ក្រុមបាល់ទាត់យុវជនសន្ដិភាព ដើម្បីដកស្រង់បច្ចេកទេស ចំណែកនៅសប្ដាហ៍ក្រោយ នឹងត្រូវប៉ះជាមួយ ក្រុម បាល់ទាត់សាលាខណ្ឌកំបូល។

លោកបានលើកឡើងទៀតថា “ព្រឹត្តិការណ៍ Soccer League នេះគឺសំដៅទៅលើការប្រកួតដើម្បីសុខភាព មិត្តភាព និងរិតចំណងសាមគ្គីភាពពិសេស គឺសុខមាលភាពរបស់យុវជនយើង ដែលជាសរសរទ្រូងរបស់ប្រទេសជាតិ ។លោកបន្ថែមថា ក្រុមរបស់លោក ទទួលបានការលើកទឹកចិត្ត និងឧបត្ថម្ភ ពីលោកសុខ ​សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅដែលលោកតែងតែជំរុញ និងលើកទឹកចិត្តឲ្យកីឡាករ ក្នុងក្រុម ទោះបីប្រកួតឈ្នះ ឬចាញ់ត្រូវលេងក្នុងសា្មរតីមិត្តភាព លេងដោយយុត្តិធម៌ ស័ក្តសមជាថ្នាល យុវជន និងក្នុងនាមជាខ្មែរដូចគ្នា៕

Facebook Comments
Loading...