មឿង សុខហ៊ុច កៀកស្មារជាមួយសេក គឹមសាន្ត និងវ៉ាន់ វឿន សាកវិជ្ជាគុននិងកីឡាករថៃ

0
1124

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ជួបកីឡាករថៃក្រៀងក្រៃ ខណៈកីឡា​ករសេក គឹមសាន្ត អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ជួបប្រកួតជាមួយកីឡាករថៃខាវហម រីឯកីឡាករវ៉ាន់ វឿន ជួប​កីឡាករថៃដាំងកានវ៉ាន នៃការ​ប្រកួតលក្ខណៈមិត្តភាពអន្តរៈ​ជាតិ​ នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍​ទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។

កីឡាករមឿង សុខហ៊ុយ​ ដែល​ត្រូវជួបជាមួយកីឡាករជនជាតិថៃក្រៀងក្រៃ ក្នុងប្រភេទទ​ម្ងន់៦៥គីឡុ​ក្រាម ដែល​អ្នក​ទាំង​២នាក់នេះមិនដែលជួបគ្នាទេនៅសង្វៀននេះនាពេលកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។​

រីឯកីឡាករមឿង សុខ ហ៊ុច ត្រូវ​បានគេមើលឃើញថា ដើរលុកលុយ​រករឿង​តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដែល​ខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ។ មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ការប្រកួតមួយរយៈចុងក្រោយនេះមឿង សុខហ៊ុច គេធ្វើមិនសូវបានល្អនោះទេ ភាគច្រើនចាញ់គូប្រកួត។ ចាំមើលលើកនេះមឿង សុខហ៊ុច អាច​យក​ឈ្នះ កីឡា​ករថៃក្រៀងក្រៃ ស្តារមុខមាត់បានដែរឬយ៉ាងណា?។

ដោយឡែកកីឡាករសេក គឹមសាន្ត ត្រូវជួបជាមួយកីឡាករថៃខាវហម ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់នេះជាកីឡាករជើងថ្មីដូចគ្នា ដោយសេក គឹមសាន្ត ជើងថ្មីឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ចំណែកកីឡាករថៃហ៊្វើនហ្វា ស៊ីតណាយុកថៃ ជាជើងថ្មីមកប្រកួតនៅសង្វៀននេះ ហើយមិនទាន់ដឹងថាកីឡាករជើងថ្មីថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។

ចំណែកកីឡាករសេក គឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសេក គឹមសាន្ត និងកីឡាករថៃខាវហម នរណាជាអ្នកឈ្នះ?។

រីឯកីឡាករវ៉ាន់ វឿន ដែលត្រូវជួបជាមួយកីឡាករថៃដាំងកានវ៉ាន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ដោយកីឡាករថៃម្នាក់នេះជាកីឡាករចំណូលថ្មីទើបមកប្រកួតនៅស្រុកខ្មែរ ហើយមិនទាន់ដឹងថាវិជ្ជាគុនរបស់គេខ្លាំងប៉ុណ្ណានោះទេ តែយ៉ាងណាកីឡាករថៃភាគច្រើនពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ ចំណែកកីឡាករ វ៉ាន់ វឿន គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។​ ក្នុងការប្រកួតនេះគេ​មិន​ហ៊ាន​អះអាង​មុន​ថា វ៉ាន់ វឿន អាច​​យកឈ្នះលើកីឡាករថៃ បាន​ឬ​អត់​នោះទេ?។ ចាំមើលតើ​ វ៉ាន់ វឿន ឈ្នះ​ឬមួយ​ក៏ដាំងកានវ៉ាន ជាអ្នកឈ្នះ?៕

Facebook Comments
Loading...