សមត្ថកិច្ចខណ្ឌ៧មករា មើលមិនឃើញទីតាំងល្បែងខុសច្បាប់ក្នុងមូលដ្ឋានហើយអាចលាក់ដាវសាម៉ូរ៉ៃយកមកកាប់គ្នាបានទៀត

0
1122

ភ្នំពេញ ៖ ទីតាំងល្បែងខុសច្បាប់ក្នុងមូលដ្ឋានហើយអាចលាក់ដាវសាម៉ូរ៉ៃបានរួចយកកាប់មនុស្សអោយរបួសធ្ងន់ទៀត តែសមត្ថកិច្ចខណ្ឌ៧មករា មើលមិនឃើញ ជាក់ស្តែងនៅម៉ោងជាង ១០យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ មានហេតុការណ៍មួយគួរឲ្យភ្ញាក់ផ្អើល បង្កដោយយុវជនពីរក្រុម បានធ្វើការដេញកាប់គ្នាយ៉ាងអាណាធិប្បតេយ្យនៅទីតាំងណេតមួយកន្លែង តាមផ្លូវ១៣៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានដឹងថាមុនដំបូងគាត់បានឃើញយុវជនមានគ្នា២នាក់បានបើករថយន្តម៉ាកឡិចស៊ីសGS300 ពណ៌ខ្មៅ មិនមានស្លាកលេខ មកចូលក្នុងកន្លែងអ៊ីនធើណេតមួយកន្លែងស្រាប់តែមានយុវជន១ក្រុមទៀតដែលនៅក្នុងណេតនោះ ក៏បានទាស់សំដីគ្នាដោយយុវជនខាងរថយន្តជាអ្នកបង្ក ហេតុមុន ក៏បានស្ទុះទៅវាយយុវជនម្នាក់ដែលអង្គុយខាងមុខណេត ឃើញដូចច្នោះបក្សពួកក៏រត់យកដាវសាម៉ូរ៉ៃដែលលាក់ទុកនៅក្នុងណេតមកកាប់ទៅលើយុវជនរូបនោះវិញជាច្រើនកាំបិតបណ្ដាលរងរបួសធ្ងន់ហើយខាងគ្នារថយន្តបានឡើងរថយន្តរបស់ខ្លួនបើកដេញបុកក្រុមម្ខាងទៀតវិញ បណ្ដាលឲ្យរថយន្តជ្រុលទៅបុករបងផ្ទះប្រជាពរដ្ឋ ហើយក្រុមយុវជនទាំងនោះបានរត់គេចខ្លួនបាត់អស់។

បន្ទាប់ពីមានហេតុការណ៍ខាងលើក្រុមខាងរថយន្តបានលើបក្យពួកដែលរងរបួសធ្ងន់ទៅមន្ទីរពេទ្យឯកជនសុក្រិតដែលនៅជិតនោះ។

ក្រោយកើតហេតុសមត្ថកិច្ចមកដល់ធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលមនោរម្យដើម្បីធ្វើការសួរនាំនិងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនភាគីស្ទាវម្ខាងទៀតយកមកចាត់ការតាមផ្លូវច្បាប់។ ចំណែកឯទីតាំងណេត បង្កប់ល្បែងខុសច្បាប់នោះ នៅតែបន្តដំណើរការធម្មតា។

បើតាមការសង្កេតឃើញរបស់បងប្អូនប្រជាពលរដ្ឋ នៅម្តុំនោះ បានអោយដឹងថា ទីតាំងខាងលើនេះ សំបូរទៅដោយក្មេងស្ទាវ មកពពាក់ពពូនគ្នា ជារៀងរាល់យប់ ហើយទីតាំងនេះ ក៏ធ្លាប់ត្រូវបានអាជ្ញាធរ ចុះបិទ ម្តងរួចមកហើយដែរ ប៉ុន្តែ បិទបានតែ២ថ្ងៃ បើកលេងធម្មតាដដែល៕

Facebook Comments
Loading...