ភ្នំពេញ ៖ ក្រុមហ៊ុន អអេហ្វ៣វើលដ៍ កម្ពុជា បានរៀបចំកម្មវិធី Thank You Rf3 World 2nd ដែលជាពិធីជប់លៀងដ៏ធំចែករង្វាន់រថយន្តទំនើប៩គ្រឿង ជូនសមាជិក៩នាក់ ក្រោមវត្តមានលោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាសាក្សី ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍និងមានភ្ញាក់ផ្អើល។
លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា បានថ្លែងក្នុងពិធីអបអរកម្មវិធី Thank You Rf3 World 2nd កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅអាគារ ព្រៀមមៀរសែនសុខ ឱ្យដឹងថា ក្នុងរាត្រី ដ៏ថ្លៃថ្លា និងប្រកបដោយកិត្តិយសនេះ ក្រុមហ៊ុន អអេហ្វ៣វើលដ៍ ដោយមើលពិនិត្យ និង ធ្វើតាមការសន្យានៃផែនការណ៍របស់ក្រុមហ៊ុនលោកធ្វើការចែករង្វាន់ជាច្រើនមានដូចជា រថយន្ត០៩គ្រឿង ទូរសព្ទទំនើប០៩គ្រឿង កុំព្យូទ័រ៩គ្រឿង និង គ្រីម Firmax3 ៩ប្រអប់ O2max3 ៩ប្រអប់ ជូនដល់សមាជិកដែលជោគជ័យតាមគោលការណ៍របស់ក្រុមហ៊ុន និង លើកទឹកចិត្តបន្តជាតំណាងចែកចាយទៅមុខ ក្នុងស្មារតីផ្តល់សេវាកម្មថែទាំងសុខភាពជូនប្រជាពលរដ្ឋកម្ពុជាឱ្យមានភាពល្អប្រសើរ រីកចម្រើន និងមានសុភមង្គល។
លោក វណ្ណ សុភានោ បាននិយាយថា “ខ្ញុំសូមបញ្ជាក់ទៀតថា ផលិតផលគ្រីម Firmax3 ស៊ីរ៉ូម O2max3 របស់ក្រុមហ៊ុន អអេហ្វ៣វើលដ៍ យើងខ្ញុំមិនត្រឹមតែទទួល ស្គាល់ពីការអនុញ្ញាតចរាចរណ៍ក្នុងប្រទេសកម្ពុជា ពីក្រសួងសុខាភិបាល ឡើយ គឺទទួលបានពានរង្វាន់ឆ្នើមនៃការផ្តល់សេវាថែទាំសុខភាពល្អដល់ប្រជាពលរដ្ឋកម្ពុជាបានរយៈ២ឆ្នាំ និង ទទួលបានលិខិតសរសើរពីឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ”។
ជាមួយគ្នានោះ លោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងការអបអរថា គណៈកម្មាធិការសូមគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុន RF3 Word Cambodia អន្តរជាតិរាល់អំពើស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមចំណែកលើវិស័យធុរកិច្ចចំពោះផលិតផលគ្រឿងសម្អាង ក្នុងការធ្វើអោយប្រសើរឡើងនូវ សុខភាពបញ្ញាស្មារតី សុខ មាលភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅកម្ពុជាជារួម៕