បរទេស ៖ ក្រុម Real Madrid គ្រោងនឹងប្រកាសកីឡាករចំណូលថ្មីរបស់ខ្លួននៅថ្ងៃនេះតែម្ដង ដែលជាថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ផ្តល់តម្លៃខ្លួនគេដល់ទៅ៦៤លានផោន នាំយកពីក្រុម Sporting។
កីឡាករម្នាក់នោះគឺ Bruno Fernandes របស់ក្រុម Sporting ដែលក្លឹបជាច្រើននៅអង់គ្លេសចង់បាន តែមិនអាចយកបាន។ ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថា Real Madrid បានផ្តល់តម្លៃខ្លួនគេដល់ទៅ៦៤លានផោន ដើម្បីនាំមកលេងនៅ La Liga ហើយក្លឹប Sporting ក៏យល់ព្រមចំពោះតម្លៃនេះដែរ។ ការប្រកាសអាចនឹងធ្វើឡើងនៅយប់នេះតែម្ដង។
កីឡាករវ័យ២៤ឆ្នាំនេះ ធ្វើបានល្អមែនទែនឱ្យក្រុម Sporting ដោយរកបាន៣២គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១៨គ្រាប់កាលពីរដូវកាលមុន។ Man Utd និង Spurs សុទ្ធតែចង់បានរូបគេ ប៉ុន្តែដោយសារតែតម្លៃនិងលក្ខខណ្ឌជាច្រើនទៀតទើបធ្វើឱ្យពួកគេមិនអាចនាំយកទៅបាន៕