ក្រោយរដូវទឹកជំនន់បានបញ្ចប់ គម្រោងធ្វើផ្លូវចាក់បេតុងជាអំណោយសប្បុរសជនតាមរយៈឯកឧត្តម ភុន សារពេជ្រ នឹងចាប់ផ្តើមធ្វើជូនប្រជាពលរដ្ឋក្នុងខែសីហានេះ

0
905

កំពត ៖ គម្រោងធ្វើផ្លូវចាក់បេតុងមួយខ្សែរ ដែលជាអំណោយសប្បុរសជនតាមរយៈលោក ភុន សារពេជ្រ ប្រធានយុវជនគណបក្សប្រជាជនខេត្តកំពត ស្ថិតនៅក្នុងភូមិតាដិប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នឹងចាប់ផ្តើមធ្វើនៅក្នុងខែសីហា ឆ្នាំ២០១៩នេះ ដោយមិនឲ្យប្រជាពលរដ្ឋខកបំណងឡើយ ព្រោះរដូវទឹកជំនាន់បានកន្លងផុតទៅហើយ។

បើតាមលោក ហ៊ុន សុខា អនុប្រធានគណបក្សប្រជាជនខេត្តកំពត បានឲ្យដឹងថា គម្រោងផ្លូវមួយខ្សែរនេះត្រូវតែធ្វើជូនប្រជាពលរដ្ឋ នេះជាអំណោយសប្បុរសជន។ កន្លងមកមានព័ត៌មានផ្សព្វផ្សាយពី ឯកឧត្តម ភុន សារពេជ្រ ថា បានយកលុយ២ម៉ឺនដុល្លារ ដោយមិនធ្វើផ្លូវជូនប្រជាពលរដ្ឋ ប៉ុន្តែសារទាំងនេះគ្រាន់តែជាពាក្យញុះញុងតែប៉ុណ្ណោះ ព្រោះថារដូវទឹកកំពុងឡើងឲ្យធ្វើផ្លូវយ៉ាងម្តេច។

លោកបានបន្តថា បុគ្គលមួយចំនួនគួរឈប់រិះគន់មនុស្សល្អ ថ្នាក់ដឹកនាំល្អដូចលោក ភុន សារពេជ្រ ជាបន្តទៀត លោកជាថ្នាក់ដឹកនាំមួយដែលបានគិតគូរយកចិត្តទុកដាក់សម្រាប់ប្រជាពលរដ្ឋណាស់ លោកមិនយកកិត្តិយសមកចោលត្រឹមលុយ២ម៉ឺនដុល្លារតែប៉ុណ្ណោះ។ គម្រោងផ្លូវនេះត្រូវចាប់ផ្តើមហើយនៅក្នុងខែនេះ ប្រសិនបើអាកាសធាតុអំណោយផលល្អ មិនមានទឹកឡើងជាបន្តទៀត។

សូមជម្រាបថា ៖ គម្រោងផ្លូវនេះលោក ភុន សារពេជ្រ បានត្រៀមថវិការជាង៥ម៉ឺនដុល្លារទៀត មិនមែន២ម៉ឺនដុល្លារនោះទេ ដើម្បីជៀសវាងការធ្វើផ្លូវមួយខ្សែរនេះមានការខ្វះខាត ហើយបន្តធ្វើឲ្យរួចរាល់តាមស្តង់ដារត្រឹមត្រូវរបស់វិស្វករជំនាញ គឺធ្វើផ្លូវឲ្យមានការរឹងមាំល្អ៕

Facebook Comments
Loading...